ព័ត៌មាន

ឡូយមែន! Mophie Juice Pack សម្បកទូរស័ព្ទថ្មីជំនួយថាមពលបន្ថែម 2500mAh ដល់ Galaxy Note 5

Mophie ជាក្រុមហ៊ុនផលិតនូវសម្បកទូរស័ព្ទដៃស្មាតហ្វូនជាច្រើន និងទទួលបាននូវការពេញនិយមបំផុតនៅលើពិភពលោក។ ពេលនេះ Mophie បានផលិតនូវសម្បកទូរស័ព្ទថ្មីសម្រាប់ Samsung Galaxy Note 5 ដែលមានឈ្មោះថា ‘Mophie Juice Pack’ ។

image

តាមរយៈការត្រួតពិនិត្យសាកល្បង សម្បកដ៏អស្ចារ្យនេហអាចជួយផ្គត់ផ្គង់ថាមពលដល់ទៅ 9 ម៉ោងនឹង 11 នាទី។ នៅពេលដែលអ្នកបានភ្ជាប់ Galaxy Note 5 ជាមួយនឹងសម្បកមួយនេះ វានឹងជំនួយថាមពលថ្មប្រើប្រាស់ទូរស័ព្ទអ្នកបានរាប់ម៉ោងបន្ថែមទៀត។

image

Mophie Juice Packs នេះមានថាមពលដល់ទៅ 2500mAh និងមានរូបរាងស្រស់ស្អាតបំផុត។ ពេលនេះវាបានដាក់លក់ហើយនៅក្នុងតម្លៃប្រហែល $126 និងមានតែពណ៌ខ្មៅប៉ុណ្ណោះ។ តោះទិញសម្បកនេះប្រើទាំងអស់គ្នា៕

ប្រភព៖ Mophie