ព័ត៌មាន

តោះ! មើលវីដេអូ Samsung បង្រៀនអតិថិជនបញ្ជូលថ្មទូរស័ព្ទ Galaxy Note 5 តិចមើល! ឡូយមែន

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហោះនូវវីដេអូថ្មីមួយដែលមានគោលបំណងក្នុងការណែនាំដល់អតិថិជនរបស់ខ្លួនដែលកំពុងតែប្រើប្រាស់នូវទូរស័ព្ទស៊េរីថ្មី Galaxy Note 5  ពីរបៀបបញ្ចូលថ្មទូរស័ព្ទ។ នៅក្នុងវីដេអូនេះបានបង្ហាញយ៉ងច្បាស់ថា អ្នកមិនចាំបាច់រកព្រីភ្លើងទៀតនោះទេ។

image

អ្វីដែលអ្នកត្រូវការនោះគឺ Battery Packs ដែលអាចផ្ទុកកម្លាំងថាមពលបានដល់ទៅ 5200mAh នឹងមានតម្លៃត្រឹមតែ $69.99 តែប៉ុណ្ណោះ។ Samsung Battery Packs អាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូនផ្សេងទៀតក្រៅពី Samsung តាមរយៈរន្ធដោត USB Port ពិសេសភ្ជាប់មុខងារ Fast Charge ដែលបញ្ជូលថ្មបានលឿនបំផុត។

imageimage

ស្មាតហ្វូនដែលអាចប្រើប្រាស់បានជាមួយនឹង Samsung Battery Packs មានដូចជា Galaxy Note 4, Galaxy Note Edge, Galaxy S6, Galaxy S6 active, Galaxy S6 edge, Galaxy S6 edge+, និង Galaxy Note5។អ្វីដែលកាន់តែអស្ចារ្យនោះត្រឹមតែ 30 នាទី អ្នកអាចបញ្ជូលថាមពលថ្មបានរហូតដល់ទៅជិត 50% ។ តើអ្នកចង់ទិញមួយសម្រាប់ប្រើប្រាស់ដែរ ឬទេ? តោះ ទៅទស្សនាវីដេអូបន្តិចមើល៖

ប្រភព៖ Samsung