ព័ត៌មាន

50 នាក់មានឱកាសឈ្នះទូរស័ព្ទ OnePlus 2 ប្រសិនបើអ្នកបរិច្ចាកទូរស័ព្ទ Samsung សេរីថ្មីរបស់អ្នក

តើអ្នកព្រមលះបង់នូវទូរស័ព្ទ Samsung Galaxy S6, Samsung Galaxy S6 Edge, Samsung Galaxy S6 Edge+ ឬ Samsung Galaxy Note 5 ដើម្បីដូរយក OnePlus 2 ដែរឬទេ? ថ្មីៗនេះ​មានកម្មវិធីពិសេសមួយដែលមានឈ្មោះថា #Take the Edge Off រៀបចំដោយក្រុមហ៊ុនទូរស័ព្ទ OnePlus ដែលស្វែងរកមនុស្ស 50 នាក់ដែលមានឱកាសឈ្នះនូវស្មាតហ្វូនស៊េរីថ្មី OnePlus 2 ភ្លាមៗប្រសិនបើពួកគេព្រមបរិច្ចាកនូវទូរស័ព្ទ Samsung Galaxy S6, Samsung Galaxy S6 Edge, Samsung Galaxy S6 Edge+ ឬ Samsung Galaxy Note 5 ។

image

រាល់ទូរស័ព្ទដែលប្រមូលបាននឹងត្រូវប្រគល់ទៅអង្គការ​ Hope Phones ។ កាលពីឆ្នាំមុន កម្មវិធីនេះក៏ត្រូវបានធ្វើដូចគ្នាដែរ ប៉ុន្តែនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមហ៊ុននេះបានធ្វើការកែប្រែលក្ខខណ្ឌមួយចំនួនដែលធ្វើឱ្យពួកគេមិនអាចឈ្នះនូវទូរស័ព្ទ OnePlus ថ្មីបាន។

សម្រាប់ឆ្នាំនេះ ដើម្បីទទួលបានភាពយុត្តិធ​ម៌ OnePlus ជាអ្នកគ្រប់គ្រងកម្មវិធីមួយនេះនឹងធ្វើការកំណត់នូវច្បាប់ដែលច្បាស់លាស់ជាងឆ្នាំមុន។ ប៉ុន្តែប្រសិនបើអ្នកពិនិត្យមើលតម្លៃរបស់ទូរស័ព្ទ Samsung វិញគឺថ្លៃជាងពីរដងនៃទូរស័ព្ទ OnePlus ។

ប្រភព៖ OnePlus