ព័ត៌មាន

អ្នកអាចចែករំលែករូបភាពកាន់តែអស្ចារ្យជាងមុនជាមួយ Galaxy S6 edge+ និង Note5

ការចែករំលែករូបភាពនិងវីដេអូនៅតាមបណ្តាញសង្គមកំពុងមានការពេញនិយមបំផុតពេលបច្ចុប្បន្ន ហេតុដូច្នេះហើយបានជាមនុស្សមួយចំនួនចង់បាននូវរូបភាព និងវីដេអូតែស្អាតហើយមានភាពប្លែកពីគេ។ ជាមួយ Galaxy S6 edge+  និង Galaxy Note5 ដែលមានបំពាក់កាមេរ៉ាទំនើបជាងគេបំផុតនៅ ក្នុងចំនោមស្មាតហ្វូន នាពេលបច្ចុប្បន្នលោកអ្នកអាចថតរូបភាពកាន់តែស្អាត នៅគ្រប់ពេលវេលា និងទីកន្លែង ហើយមានកម្មវិធីដែលអាចកាន់បន្ថយរំញ័ររបស់រូបភាពទាំងកាមេរ៉ាមុខ និងក្រោយ។ 

image

បន្ថែមពីនេះទៀត Galaxy S6 edge+ និង Galaxy Note 5 ក៏មានកម្មវិធីល្អៗដែលអាចឲ្យលោកអ្នកបង្កើត វីដេអូនិង កែរូបភាព តាមការចូលចិត្តកាន់តែប្រសើរជាងមុន។

ការផ្គុំវីដេអូ៖ បង្កើតភាពច្នៃប្រឌិតទៅលើរូបភាពរបស់អ្នក

ក្រៅពីការផ្គុំរូបភាពជាច្រើនចូលគ្នាបានក្លាយជាការពេញនិយម ដោយធ្វើឲ្យរូបភាពរបស់អ្នកកាន់ តែមានភាពច្នៃប្រឌិត និងគួរឲ្យចង់ចែករំលែក ហើយពេលនេះអ្នកក៏អាចធ្វើដូចគ្នាជាមួយការដាក់ វីដេអូជាច្រើនចូលគ្នាបានផងដែរ តាមរយៈ Video Collage ។

image

Video Collage មានមុខងារបីយ៉ាង ផ្តល់ការកម្សាន្តប្លែកៗគ្នា ដែលងាយស្រួលប្រើប្រាស់។ Collage អាចឲ្យអ្នកដាក់វីដេអូច្រើនបញ្ចូលគ្នា ហើយទស្សនាក្នុងពេលដំណាលគ្នា។ Series អាចឲ្យអ្នកដាក់ និងមើលវីដេអូជាច្រើនបន្តបន្ទាប់គ្នា។ ចំណែក Slow Motion អាចឲ្យអ្នកថតវីដេអូមួយ ហើយបំបែក វីដេអូនេះជាផ្នែកផ្សេងៗ ហើយលោកអ្នកអាចទស្សនាវីដេអូជាមួយនឹងល្បឿនរូបភាពយឺតឬលឿនតាម តម្រូវការ។ ជម្រើសទាំងនេះ ងាយប្រើប្រាស់ និងលឿនទៀតផង។

image

ការផ្សាយបន្តផ្ទាល់

Galaxy S6 edge+ និង the Galaxy Note5 ក៏មានភ្ជាប់មកជាមួយនូវកម្មវិធីផ្សាយផ្ទាល់ ដែលអាចឲ្យអ្នកចែក រំលែកនូវវីដេអូតាមរយៈ YouTube ។ លោកអ្នកអាចចែករំលែក វីដេអូជាមួយមិត្តភ័ក្តិបានលឿន និង ងាយស្រួល។

image

ជាមួយកម្មវិធីផ្សាយផ្ទាល់លោកអ្នកមិនចាំបាច់ upload វីដេអូ ហើយរង់ចាំទៀតនេាះទេ ។ រូបភាពអាច នឹងត្រូវបានបញ្ជូនទៅឲ្យមិត្តភ័ក្តិដែលអ្នកបានកំណត់។ អ្នកក៏អាចកំណត់ពេលឲ្យវីដេអូនេាះបញ្ជូន ទៅមិត្តភ័ក្តិរបស់អ្នក តាមតែលោកអ្នកចង់បានផងដែរ។ វាជាបច្ចេកវិទ្យាថ្មីមួយដែលអាចឲ្យលោកអ្នក ចែករំលែកនូវគំនិត អនុស្សាវរីយ៍ និងភាពសប្បាយរីករាយ ដែលមិនធ្លាប់មានពីមុនមក។

ថតរូប Selfies កាន់តែស្រស់ស្អាត

ទាំង Galaxy S6 edge+ និង Galaxy Note5 មានកម្មវិធី Beauty face mode ដែលអាចឲ្យ លោកអ្នកថត រូបភាពដែលលោកអ្នកចង់បានហើយស្អាត។ ដើម្បីកែរូបភាព អ្្នកគ្រាន់តែបើកកាមេរ៉ាខាងមុខ ហើយជ្រើសរើសនូវណាមួយក្នុងចំណោមមុខងារទំាង បួនដែលមាននៅក្នុង menu ដូចជា៖ Skin Tone, Large Eyes, Slim Face និង Shape Correction ។

image

កម្មវិធីកែរូបភាព

ជាមួយ Galaxy S6 edge+  និង Galaxy Note5 លោកអ្នកអាចកែរូបភាពជាមួយកម្មវិធី ជាច្រើនដូចជា៖ ផ្គុំរូបភាព កាត់រូបភាព កែសម្រួលពន្លឺ និងមានកម្មវិធីជាច្រើនផ្សេងទៀត ដែលជួយលោកអ្នក ឲ្យមានរូបភាពស្អាតៗ។

image

គំនូរជីវចល

បន្ថែមពីនេះទៀត នៅមានកម្មវិធីថ្មីមួយហៅថា Animate ដែលអាចឲ្យអ្នកចងរូបភាពជាច្រើនដែលមាន នៅក្នុងទូរស័ព្ទចូលគ្នាបង្កើតបានជារូបភាពមានចលនា។ គ្រប់ពេលវេលាគ្រប់ទីកន្លែងGalaxy S6 edge+ និង Galaxy Note5 ជួយឲ្យលោកអ្នកងាយស្រួលចែករំលែកនូវភាពសប្បាយរីករាយជួយមនុស្សសំខាន់របស់លោកអ្នក។ជាមួយនឹងបច្ចេកទេសកាមេរ៉ាដ៏ល្អឥតខ្ចោះព្រមទាំងកម្មវិធីកែរូបភាពដ៏សម្បូរបែបសាមសុងជួយឲ្យលោកអ្នកចែករំលែកអី្វគ្រប់យ៉ាងតាមតែលោកអ្នកត្រូវការ។

image

កាលពីខែកញ្ញាកន្លងទៅនេះ Galaxy S6 edge+  និង Galaxy Note5 ត្រូវបានអ្នកប្រើប្រាស់អ៊ីធឺណែតបោះ ឆ្នោតឲ្យជាទូរស័ព្ទដែលមានការពេញនិយមបំផុតក្នុងប្រទេសកម្ពុជា ដោយប្រៀបធៀបជាមួយទូរស័ព្ទ របស់ក្រុមហ៊ុនអេផល។

image

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទី កន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើប្រព័ន្ធអគ្គិសនី និងប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ អាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព: http://global.samsungtomorrow.com/tutorial-create-more-personal-video-and-photo-moments-galaxy-s6-edge-and-galaxy-note5/