ព័ត៌មាន

អស់ទាស់! Huawei Nexus 6P អាចសាកថ្មទូរស័ព្ទ Nexus 5X បានតាមរយៈខ្សែ USB Type-C

ថ្មីៗនេះ ក្រុមហ៊ុន Google ទើបតែប្រកាសនូវស្មាតហ្វូនស៊េរី Nexus ថ្មីពីរប្រភេទផ្សេងគ្នាដែលផលិតដោយក្រុមហ៊ុន​ LG (Nexus 5X) និង ក្រុមហ៊ុន Huawei (Nexus 6P ) ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ដំបូងគេបង្អស់នៅក្នុងលោក។

image

នាពេលបច្ចុប្បន្ននេះ  Nexus 5X បានដាក់លក់នៅអាមេរិច ចំនែក Nexus 6P នឹងដាក់លក់ឆាប់ៗនេះ។ ទាំងស្មាតហ្វូន Nexus 6P និង Nexus 5X សុទ្ធតែប្រើប្រាស់នូវ USB Type-C Port សម្រាប់ធ្វើការសាកថ្ម។ អ្វីដែលអស្ចារ្យនោះគឺថា ទូរស័ព្ទ Nexus 6P អាចធ្វើការសាកថ្មទៅកាន់ទូរស័ព្ទ Nexus 5X វិញបានតាមរយៈ USB Type-C នេះ។

image

សម្រាប់ Nexus 6P មានថ្មខ្លាំងដល់ទៅ 3450mAh ចំនែក Nexus 5X មានថ្មកម្លាំងត្រឹមតែ 2700mAh តែប៉ុណ្ណោះ។ ដូចនេះ Nexus 6P មានតួនាទីដូចជា Power Bank មួយសម្រាប់ 5X ។ បើពិនិត្យទៅលើអេក្រង់របស់ Nexus 6P មានទំហំធំដល់ទៅ 5.7 អ៊ីងកម្រិតភាពច្បាស់ Quad HD (1440 x 2560 ភិចសែល) ខណៈពេលដែលទូរស័ព្ទ Nexus 5X មានអេក្រង់ទំហំត្រឹមតែ 5.2 អ៊ីងកម្រិតភាពច្បាស់ 1080p ។

ប្រភព៖ @MKBHD