ព័ត៌មាន

IPad Mini 4 Cellular LTE មកដល់ប្រទេសកម្ពុជាហើយ

IPad Mini 4 Cellular LTE បានមកដល់ក្នុងប្រទេសកម្ពុជា ជាមួយនឹងលក្ខណៈសម្បត្តិច្រើនយ៉ាងផ្តល់នូវបច្ចេកវិទ្យាសមស្រប និងលក្ខណៈគុណភាពប្រើប្រាស់មិនចាញ់ iPad ជំនាន់មុន។

 វត្តមានរបស់ IPad Mini 4 Cellular LTE ជាមួយការរចនា​ព័ទ្ធដោយគែមព័ណ៌មាសមានភាពឆើតឆាយសាកសមឥតខ្ចោះសម្រាប់មនុស្សសម័យបច្ចេកវិទ្យា។ តាមពិតមើលទៅវាមានរូបរាងសាមញ្ញធម្មតា ប៉ុន្តែផ្ទៃអេក្រង់ទូលាយងាយស្រួលប៉ះបញ្ជាទំហំ 9.7 អ៊ីង កម្រិត 1536×2048 ​ ភិចសែល​ និងបើកកម្មវិធីកម្សាន្ត និងកម្មវិធីទូរទៅ។  សម្រាប់ការរក្សាទិន្ន័យ iPad នេះផ្តល់ជូនអង្គចងចាំទំហំ 2GB RAM និងមានថ្មប្រើថាមពល  11560mA  លើសពីនេះ iPad នេះមកជាមួយបច្ចេកវិទ្យាភ្ជាប់បណ្តាញគ្រប់ប្រភេទដូចជា 2G bands  3G bands  4G bands  ជាមួយនឹងល្បឿន HSPA 42.2/5.76 Mbps, LTE Cat4 150/50 Mbps, EV-DO Rev។ វានាំមកជាមួយជម្រើសបីព័ណ៌ ខ្មៅ មាស​ ស​  និងមានបីទំហំសម្រាប់ជ្រើសរើស 16GB/ 64GB/ 128GB។

 image

ពេលនេះ អ្នកអាចរកទិញ IPad Mini 4 Cellular LTE តាមបំណ្តាហាងលក់ទូរស័ព្ទក្នុងប្រទេសកម្ពុជាបានហើយក្នុងតម្លៃសមរម្យអាស្រ័យតាមទំហំម៉ូដែល។

អត្ថបទ៖លក្ខិណា

អានអត្ថបទថ្មី៖ ញាក់សាច់! HUAWEI វិនិយោគទុន 1 ពាន់លានដុល្លារសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី