ព័ត៌មាន

បែកធ្លាយរូបរាង និងលក្ខណៈពិសេសរបស់ Huawei Mate8

តួខ្លួនធ្វើពីលោហៈ ជាមួយអេក្រង់ធំទំហំ​6 អ៊ីញ និងបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃល្បឿនលឿន ព្រមទាំងកាមេរ៉ា​ទំហំ 13MP ធ្វើឲ្យ Huawei Mate 7 ក្លាយជាកំពូលស្មាតហ្វូនរបស់ Huawei នៅ​ចុងឆ្នាំ 2014។ យ៉ាងណាក៏ដោយក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី​ 03 ពិភព​​លោក​កំពុង​តែខិត​ខំប្រឹង​ប្រែង​សម្រិតសម្រាងដើម្បីឲ្យ Mate 8 មានរូបរាងកាន់តែប្រណីត និងទាក់​ទាញ​ជាង​សិស្ស​ច្បង Mate 7។

image

កន្លងមកមានការបែកធ្លាយនូវរូបរាងមួយចំនួនពីរូបរាងរបស់ Huawei Mate 8 ប៉ុន្តែព័ត៌មាន​ទាំង​នោះ​យ៉ាង​ដូចជាមិនសូវច្បាស់​លាស់ និងព័ត៌មានមួយចំនួនលាយឡំបញ្ចូលជាមួយ Mate S។ ចំណែកប្រពភថ្មីដែលគួរឲ្យទុកចិត្តបាននេះ បានពាំនាំមកនូវរូបរាងរបស់ Huawei Mate 8 និងលក្ខណៈពិសេសរបស់វា។

Huawei Mate 8​ នឹងបំពាក់ដោយអេក្រង់ទំហំធំទូលាយរហូតដល់ 6.0 អ៊ីញ 1440p និងប្រើ​ប្រាស់​​​​​បន្ទះ​ឈីបប្រភេទថ្មី Kirin 950 ដែលលឿន និងមានថាមពលខ្លាំង ទាំងនេះអរគុណដល់​បច្ចេកវិទ្យារបស់ 16nmFinFET និង big LITTLE។ CPU ទាំង 8 គ្រាប់របស់ Huawei Mate 8 បែងចែកជាពីរគឺ 4 គ្រាប់ជាប្រភេទ Cortex-A72 មានទំហំ 2.4 GHz និង 4 គ្រាប់ទៀតជាប្រភេទ Cortex-A53 មានទំហំ 2.0 GHz ដែលខ្លាំងជាង Samsung Exynos 7420 និង Qualcomm Snapdragon 810។

image

GPU របស់ Huawei Mate 8 គឺអស្ចារ្យជាងត្រកូល Mate ស៊េរីមុន​ បំពាក់ដោយ ARM Mali-T880 ភ្ជាប់ជាមួយ ani7 coprocessor និង​ ឈីបសំឡេងលក្ខណៈឯករាជ្យចំនួន 4 ប្រភេទ Tensilica Hi-Fi។ អង្គចងចាំរបស់ Huawei Mate 8 មាន 2 ប្រភេទគឺ RAM 4GB  ជាមួយ ROM 64GB និង RAM 3GB ជាមួយ ROM 32GB។

image

តម្លៃរបស់ Huawei Mate 8 ដែលជាកំពូលស្មាតហ្វូន Huawei លំដាប់ Hi-End មួយនេះ ត្រូវបាន​គេទម្លាយថា មានតម្លៃប្រហែល $520 សម្រាប់ RAM ទំហំ​ 3GB និង $610 សម្រាប់ RAM 4GB។ ស្មាតហ្វូនម៉ូដែលនេះត្រូវបានគេរំពឹងថានឹងចេញលក់នៅក្នុងខែវិច្ឆិកា ឬខែធ្នូ មុនបំណាច់​ឆ្នាំ 2015៕