ព័ត៌មាន

កាមេរ៉ាខ្នាតតូច EOS M10កញ្ចក់កាមេរ៉ា LCD ប៉ះបញ្ជាកាន់តែរហ័ស

កាមេរ៉ាដែលអាចថតបានច្បាស់ ហើយអាចដោះដូរ Len បានមិនចាំបាច់ទាល់តែប្រើកាមេរ៉ាខ្នាតធំ DSRL នោះទេ ត្រឹមតែកាមេរ៉ាខ្នាតតូច EOS M10 របស់ Canon គឺជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ចង់ដោះដូរ Len។

image

ក្រុមហ៊ុន ​Canon បង្ហើបពីកាមេរ៉ាខ្នាតតូចម៉ាក EOS M10 ដែលនាំមកជាមួយ sensor ផ្តល់ទំហំថតរូបកម្រិត 18 មេហ្គាភិចសែល  ជាមួយបណ្តាញ Hybrid CMOS AF II កាត់ថ្មី។ ក្រុមហ៊ុនបានបញ្ជាក់ថា ការបន្ថែមមុខងារ Hybrid CMOS AF II វាជួយធ្វើឱ្យល្បឿនកាមេរ៉ាដើរលឿន និងផ្តោតលើវិត្ថុបានកាន់តែតូច និងរហ័ស។  លក្ខណៈសម្បត្តិផ្សេងទៀតរបស់វាមានដូចជាសមត្ថភាព 3in លើអេកញ្ចក់កាមេរ៉ា LCD ប៉ះបញ្ជាផ្ទាល់លើ menus ដែលមានមុខងារជាច្រើនប្រភេទ ថែមទាំងប្រើ Portrait Mode របស់ខ្លួនបានរហូតដល់កម្រិត 180 ដឺក្រេ។

image

ក្រៅពីនេះ មេរ៉ាខ្នាតតូច EOS M10 ក៏បានភ្ជាប់ជាមួយបច្ចេកវិទ្យា Creative Assist Mode ដើម្បីបន្ថយមុខងារកែប្រែsetting កាមេរ៉ាឱ្យកាន់តែតិច ហើយអ្នកថែមទាំងអាចភ្ជាប់វាជាមួយបណ្តាញ Wi-Fi និង NFC ដើម្បីចែកចាយរូបភាពទៅកាន់ស្មាតហ្វូនគ្រប់ប្រភេទ ហើយថែមទាំងអាចចែកចាយតាម online បានថែមទៀត។ 

ក្រុមហ៊ុនមិនទាន់បានដាក់បង្ហាញវាជាផ្លូវការនោះទេ ប៉ុន្តែក្រុមហ៊ុនបានកំណត់កាលបរិច្ឆេទនឹងដាក់បង្ហាញក្នុងខែវិច្ឆិការ ឆ្នាំ 2015។ 

អត្ថបទ៖ លក្ខិណា

អានអត្ថបទ៖ថ្មីទៀតហើយជាមួយកាមេរ៉ាធន់តូច SONY RX1R II របស់ក្រុមហ៊ុន SONY