ក្រុមហ៊ុន Huawei បង្ហាញស្មាតហ្វូនសេរ៊ីក្រោយៗជាច្រើនសុទ្ធសឹងផលិតពីលោហៈធាតុ ម្សិលមិញក្រុមហ៊ុនក៏បានដាក់បង្ហាញស្មាតហ្វូនធន់មធ្យមមួយទៀត Honor 5X ដោយនាំមកនូវបច្ចេកវិទ្យាទាន់សម័យ។
ស្មាតហ្វូន Honor 5X ត្រូវបានដាក់បង្ហាញជាផ្លូវការដោយបាននាំមកជាមួយសមត្ថភាពប្រើប្រាស់ថ្មីដូចជាប្រើស៊ីមកាតបានពីរ (Micro-SIM and Nano-SIM) រួមជាមួយការប្រើប្រាស់អ៊ិធើណេតភ្ជាប់បណ្តាញប្រភេទ dual-4G មានល្បឿនលឿន។ វាបំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ full-HD (1080×1920 ភិចសែល) និងមានដំណើរការដោយ octa-core Qualcomm Snapdragon 616 ប្រភេទ SoC ទំហំ64-bit។
Honor 5X ត្រូវបានបំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល ប្រើ dual-LED flash, f/2 ថតរូបបានកាន់តែច្បាស់។ ស្មាតហ្វូននេះសាកថ្មរយៈពេល 30 នាទីបានថ្ម 50 ភាគរយ ហើយប្រើថ្មមានថាមពល 3000mAh ។ វាក៏បាននាំមកជាមួយបច្ចេកវិទ្យាថ្មីដោយមានភ្ជាប់ sensor សម្រាប់ស្កែនម្រាមដៃ 'Fingerprint 2.0' ដែលអាចដោះទូរស័ព្ទបានយ៉ាងលឿនប្រើរយៈពេលត្រឹមតែ 0.5 វិនាទី។
ស្មាតហ្វូននេះ ដាក់លក់ក្នុងប្រទេសចិន និងដាក់លក់នៅថ្ងៃទី 03 ខែវិច្ឆិកា អ្នកអាចកម្មង់ដោយ Ram ទំហំ 2GB មានតម្លៃ 157 ដុល្លារ និង Ram ទំហំ 3GB មានតម្លៃ 220 ដុល្លា។
ដោយ៖លក្ខិណា
ប្រភព៖Honor
អានអត្ថបទ៖LEAGOO LEAD 6 តម្លៃពិសេសត្រឹមតែ $59 សមត្ថភាពកាន់តែអស្ចារ្យ