ព័ត៌មាន

Samsung បង្ហាញ Galaxy View បំពាក់អេក្រង់ទំហំ 18.6 អ៊ីង Full-HD

ក្នុងថ្ងៃនេះតែម្តង​ ក្រុមហ៊ុន Samsung បានដាក់បង្ហាញថេប្លេតថ្មីមួយទៀតមានសត្ថភាពកាន់តែប្រសើរ Galaxy View។ ថេប្លេតនេះ ស្ថិតក្នុងត្រកូល Galaxy ដែលប្រើប្រព័ន្ធដំណើរការ Android 5.1 Lollipop

វត្តមាន Samsung Galaxy View កាន់តែនាំមុខទីផ្សារថេប្លេតរបស់ក្រុមហ៊ុន Samsung ដោយវាត្រូវបានគេបំពាក់អេក្រង់ទំហំ 18.6 អ៊ីង ប្រភេទ TFT LCD full-HD (1080×1920 ភិចសែល) ដោយបានភ្ជាប់ជាស្រេចជាមួយជើងទ្រខាងក្រោយ។ អ្នកអាចកាន់វាជាថេប្លេតយ៉ាងស្រស់ស្អាត ហើយថែមទាំងអាចបញ្ឈរវាសម្រាប់បើកវីដេអូរ ហ្គេម និងប្រើប្រាស់កម្មវិធីកម្សាន្តបានយ៉ាងងាយជាមួយជើងទ្រដ៏ស្តើងភ្ជាប់មកនៅពីខាងក្រោយ។

វាមានដំណើរការដោយ octa-core មានល្បឿន1.6GHz រូមទាំងភ្ជាប់ Ram ទំហំ 2GB និងមានមេម៉ូរ៉ីពីរប្រភេទ 32GB/64GB ថែមទាំងអាចប្រើកាត microSD។ ជាងនេះ វាប្រើថ្មមានថាមពល 5700mAh  ជាមួយនឹងទំហំ451.8×275.8×11.9mm ដែលមានទម្ងន់ 2.65 kg ងាយស្រួលប្រើប្រាស់។

ទោះបីជាតម្លៃរបស់វា​មិនទាន់ត្រូវបានគេប្រកាស ប៉ុន្តែលើវ៉ិបសាយអាមេរិចបានដាក់លក់វាក្នុងតម្លៃ $599 សម្រាប់ម៉ូដែល 32GB Wi-Fi។

image

image

imageimage

 

 

 

 

 

ដោយ៖លក្ខិណា

អត្ថបទ៖ US

អានអត្ថបទ៖ ស្មាតហ្វូនមធ្យម HONOR 5X នាំមកជាមួយ RAM ទំហំ 3GB