ព័ត៌មាន

វត្តមាន BlackBerry Priv ប្រើគែមអេក្រង់កោង

ក្រុមហ៊ុន BlackBerry បង្ហាញស្មាតហ្វូន BlackBerry Priv ដែលជាស្មាតហ្វូនមានអេក្រង់ធំ និងមានកាមេរ៉ារហូតដល់ទៅទំហំ 18 មេហ្គាភិចសែល។

 image

BlackBerry Priv ជាស្មាតហ្វូនបំពាក់អេក្រង់ទំហំ​5.4 និងមានដំណើរការដោយ chip ប្រភេទ Snapdragon 808។ កាន់តែពិសេសវាជាប្រភេទស្មាតហ្វូនដែលនៅគែសងខាងប្រើអេក្រង់កោង ជាមួយស្តង់ដាអេក្រង់ Gorilla Glass 4 ការពារអកេ្រង់ប្រែស។ ស្មាតហ្វូននេះប្រើ CPU ពីរប្រភេទ hexa-core និង Adreno 418  រួមជាមួយអង្គចាំទំហំ 3GB។ សម្រាប់រក្សាទិន្ន័យ វាមានមេម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB និងអាចថែមមេម៉ូរ៉ីក្រៅបានរហូតដល់ទៅទំហំ2TB តាមរយះកាត microSD។

រូបថតកាន់តែច្បាស់ជាមួយកាមេរ៉ាក្រោយទំហំ 18 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល។ ស្មាតហ្វូននេះមានកម្រាស់ 9.4mm និងទម្ងន់ វ ក្រាម ជាមួយថាមពលថ្ម 3410mAh ។ វាត្រូវបានគេដាក់លក់លើវ៉ិបសាយតម្លៃ​ 749 ដុល្លារ។

image

imageimageimageimage

ដោយ៖លក្ខិណា 

អត្ថបទ៖ BlckBerry 

អានអត្ថបទ៖ ONE PLUS បង្ហាញទូរស័ព្ទជំនាន់ក្រោយកាន់តែទាក់ទាញជាមួយគម្របកាន់តែប្លែក