ព័ត៌មាន

តើការប្រើថ្ម iPhone 6s ដូចអ្វីដែលបានលើកឡើងទេ?

ក្រុមហ៊ុន Apple បានរចនា​ស្មាតហ្វូន iPhone 6s ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទាំងសមត្ថភាព និងបច្ចេកវិទ្យារបស់វា។ ប៉ុន្តែថ្មរបស់វាយ៉ាងណាដែរ?

ដូចដែលក្រុមហ៊ុនបានបង្ហាញ និងការចុះផ្សាយជាច្រើនទាក់ទងរឿងការប្រើប្រាស់ថ្មរបស់ស្មាតហ្វូន iPhone s6 អាចប្រើសម្រាប់ខលបាន 14 ម៉ោង។ បើសិនជាអ្នកបើកចោលមិនប្រើអ្វីសោះវាអាច Standby បានដប់ថ្ងៃ(250 ម៉ោង) ប៉ុន្តែបើអ្នកប្រើអ៊ិនធើណេតកម្រិត 3G ឬLTE អាចប្រើបាន 10 ម៉ោង ហើយបើភ្ជាប់ Wifi បាន 11 ម៉ោង។ បើអ្នកប្រើប្រាស់ចូលចិត្តចាក់វីដេអូរមើល ថ្មរបស់វាកាន់បាន 11 ម៉ោង ប៉ុន្តែបើគ្រាន់តែចាក់ចម្រៀងអ្នកអាចចាក់ចម្រៀងបានរហូតដល់ទៅ 50 ម៉ោង។

imageimage

គួរបញ្ជាក់ផងដែរថា ថាមពលថ្មរបស់វាមានត្រឹមតែ 3000 mAh ដើម្បីទទួលបានថាមពលថ្មពេញលេញអ្នកត្រូវសាកវាឱ្យបាន 2 ម៉ោង។  

imageimage

ដោយ៖ លក្ខិណា

អត្ថបទ៖ Apple 

អានអត្ថបទ៖ អ្នកប្រើប្រាស់ជាច្រើនត្អូញត្អែរឿងថ្ម GALAXY S6