ព័ត៌មាន

បែកធ្លាយគម្របក្រោយ Note 2 Pro​ មានរន្ធប្រើមុខងារស្កែនម្រាមដៃ

image

Redmi Note 2 Pro ស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុន Xiaomi ។ Redmi Note 2 Pro​ ទើបតែត្រូវបានក្រុមហ៊ុនចប់ផ្តើមផលិត ហើយពេលនេះបែកធ្លាយគម្របខាងក្រៅរបស់វា។

 រូបភាពមួយចំនួនបង្ហាញពីគម្របខាងក្រោយរបស់ស្មាតហ្វូន Note 2 Pro។ នៅផ្នែកខាងលើនៃគម្រប់នេះគេសង្គេតឃើញថា មានរន្ធកាមេរ៉ា និងរន្ធសម្រាប់ flash រីឯផ្នែកខាងក្រោមមានរន្ធវែងមួយសម្រាប់ដាក់មុខងារស្កែនម្រាមដៃ។

Redmi Note 2 Pro នឹងបំពាក់អេក្រង់ទំហំ 5.5 អ៊ីង កម្រិត 1080p រួមភ្ជាប់ជាមួយអង្គចងចាំទំហំ  2GB (RAM ) និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB និងមួយទៀតប្រើអង្គចងចាំទំហំ 3GB (RAM) និងប្រើមេម៉ូរ៉ីទំហំ 32GB ។ ម៉ូដែលនេះ ប្រើ  Snapdragon 808 64-bit hexa-core ប្រភេទ  SoC រួមជាមួយកាមេរ៉ាទំហំ 13 មេហ្គាភិសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល ប្រើ  Xiaomi MIUI 7៕

imageimage

 

image

ដោយ:លក្ខិណា

អត្ថបទ៖ Xiaomi

អានអត្ថបទ៖ វត្តមាន BLACKBERRY PRIV ប្រើគែមអេក្រង់កោង