ព័ត៌មាន

ក្តៅៗ! Samsung Galaxy A9 នឹងមានអេក្រង់ទំហំ 6 អ៊ីងមិនមែន 5.5 អ៊ីងទេ

វានៅមិនទាន់ប្រាកដក្នុងចិត្តទេថា Samsung SM-A9000 ជាលេខកូដដំនាងឱ្យទូរស័ព្ទ Samsung Galaxy A9 នោះព្រោះកាលពីពេលមុននេះ មានពត៌មានជាច្រើនដែលបញ្ជាក់ថា Galaxy A9 គឺមានអេក្រង់ត្រឹមតែ 5.5 អ៊ីងប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ បើតាមគេហទំព័រ Zauba បានបង្ហាញនូវបញ្ជីទូរស័ព្ទដែលមានលេខកូដ SM-A9000 ដែលត្រូវបានគេដឹងថាប្រាកដជា Samsung Galaxy A9 ជាក់ជាមិនខាន។

image

ឧបករណ៍នេះត្រូវបានបញ្ជូនទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃទី 3 និងទី 4 ដើម្បីធ្វើការតេស្តសាកល្បង ហើយវានឹងមានអេក្រង់ទំហំ 6 អ៊ីង។ កាលពីខែមុននេះ Galaxy A9 ត្រូវបានគេដឹងថាមានទំហំអេក្រង់ត្រឹមតែ 5.5 អ៊ីងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល អង្គប្រតិបត្តិការ Snapdragon 620 SoC ខួរក្បាលប្រភេទ Octa-Core ល្បឿន 1.8GHz បំពាក់នូវ Adreno 510GPU RAM ទំហំ 3GB និងម៉េមូរីទំហំ 32GB ។

image

តែពេលនេះ Galaxy A9 ត្រូវបានគេដឹងថាមានអេក្រង់ទំហំដល់ទៅ 6 អ៊ីង ហើយលក្ខណៈពិសេសជាច្រើនទៀតនៅមិនទាន់បានបង្ហាញនៅឡើយនោះទេ៕

ប្រភព៖ Zauba