ព័ត៌មាន

អស្ចារ្យមែន LG G Vista 2 ប្រើប៊ិកជំនួយកាមេរ៉ាកាន់តែច្បាស់[វីដេអូរ]

 

ការប្រកាសលក់ LG G Vista 2 នៅ AT&T  មិនបានផ្តល់ព័ត៌មានលើតម្លៃលក់ និងពេលវេលាដាក់លក់ទេ ប៉ុន្តែ LG G Vista 2 ត្រូវបានដាក់លក់ម្សិលមិញក្នុងតម្លៃ $449។ វាជាស្មាតហ្វូនដែលមានមុខងារថ្មីៗក្នុងកាមេរ៉ា និងប៊ិក។

LG G Vista 2 បំពាក់អេក្រង់ទំហំ 5.7 អ៊ីង កម្រិត 1080p IPS និងភ្ជាប់អង្គចងចាំទំហំ 2GB RAM ថែមទាំងអាចថែមមេម៉ូរ៉ីក្រៅទំហំ 16GB។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Snapdragon 617 ប្រភេទ SoC ជាមួយ octa-core មានល្បឿន  1.5GHz និងប្រើថ្មមានថាមពល 3000mAh។

កាន់តែពិសេសកាមេរ៉ារបស់វាបំពាក់កាមេរ៉ាទំហំ 13មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ លើកាមេរ៉ាមានមុខងារបន្ថែមដូចជារើសកម្រិតពន្លឺ ល្បឿនថតរូប iSO  ពង្រីក បង្រួម និង White Balance លើផ្ទៃអេក្រង់។

image

សម្រាប់ប៊ិករបស់វា អ្នកអាចប្រើសម្រាប់ការគូរប្លង់ សរសេរអក្សររួចវានឹងផ្គងជាមួយ Software ប្រភេទអក្សរសម្រាប់អ្នកជ្រើសរើស។ មួយវិញទៀត អ្នកប្រើប៊ិកគូររង្វង់លើរូបថតដើម្បីព្រីនស្គ្រីនយកតែចំណុចរូបភាពដែលអ្នកចង់បាន ហើយពិសេសជាង Crop ទៅទៀត។ អ្នកថែមទាំងអាចបង្រួម Note Pad ឱ្យតូចជាអេក្រង់ បើសិនជាអ្នកចង់បើកកម្មវិធីផ្សេងទៀត ហើយអ្នកក៏អាចប្តូរទីតាំងរបស់ Note Pad បានគ្រប់ជ្រុង។ ដើម្បីរចនារូបភាព អ្នកអាចរើសប្រភេទចុងខ្មៅដៃជាច្រើនប្រភេទដែលមានស្រាប់ក្នុងកម្មវិធីគូររូប ជាមួយនឹងព័ណ៌បែបធម្មជាតិផ្តិតច្បាស់។ 

 

imageimageimageimage

 

ដោយ៖លក្ខិណា

អត្ថបទ៖ការបង្កើតបទភ្លេងដ៏អស្ចារ្យសម្រាប់ DJS ជាមួយ SAMSUNG’S SOUNDCAMP

អានអត្ថ៖ LG