ព័ត៌មាន

HTC Desire 728G អាចថែមមេម៉ូរ៉ីបាន 2TB ដាក់បង្ហាញនៅឥណ្ឌា

ក្រុមហ៊ុន HTC បង្ហាញស្មាតហ្វូនជំនាន់ក្រោយ ​Desire 728G នៅឥណ្ឌាជាំផ្លូវការជាមួយសមត្ថភាពប្រើមេម៉ុរ៉ីបានរហូតដល់ទៅទំហំ 2TB។ 

ស្មាតហ្វូនជំនាន់ក្រោយ HTC Desire 728G មានលក្ខណៈទាក់ទាញជាមួយការភ្ជាប់ប្រព័ន្ធដំណើរការ octa-core MediaTek MT6753 64-bit មានល្បឿន 1.3 GHz។ ស្មាតហ្វូននេះប្រើមេម៉ូរ៉ីទំហំ 16GB ថែមមេម៉ូរ៉ីក្រៅបានទំហំ​ 2TB។ ស្មាតហ្វូននេះប្រើថាមពលថ្ម 2800mAh ដែលអាចនិយាយទូរស័ព្ទបាន 26 ម៉ោងសម្រាប់អ្នកប្រើ 2G និង 21 ម៉ោងសម្រាប់អ្នកប្រើ 3G។

imageimage

វាជាស្មាតហ្វូនដែលអាចប្រើស៊ីមបានម្តងពីរដោយសារវាមានជើងស៊ីមកាតពីរ។ ស្មាតហ្វូននេះប្រើបានជាមួយ 3G, 4G, Wi-Fi, micro-USB, និង Bluetooth 4.0។

ចំណុចពិសេសដែលគួរឱ្យទាក់ទាញរបស់ស្មាតហ្វូននេះ វាត្រូវបានបំពាក់អេក្រង់ទំហំ 5.5 អ៊ីង និងបំពាក់កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។

imageimageimage

ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនដាក់បង្ហាញ និងដាក់លក់ជាផ្លូវការនៅប្រទេសឥណ្ឌា។

ដោយ៖លក្ខិណា

អត្ថបទ៖HTC