ព័ត៌មាន

LEAGOO Elite 4 បច្ចេកវិទ្យាឈានមុខ ដំណើរការល្បឿនលឿនឥតខ្ចោះ

ប្រសិនបើលោកអ្នកកំពុងតែស្វែងរកនូវទូរស័ព្ទដៃស៊េរីថ្មី ទំនើបទាន់សម័យ បច្ចេកវិទ្យាថ្មីឈានមុខគេនោះគឺស្មាតហ្វូន LEAGOO Elite 4 ។ ហេតុអ្វីបានជាទូរស័ព្ទ LEAGOO Elite 4 ក្លាយជាជម្រើសដ៏សក្តិសមបំផុតក្នុងការសម្រេចចិត្តរបស់លោកអ្នក? ពេលនេះ យើងនឹងបង្ហាញពីភាពអស្ចារ្យ និងលក្ខណៈពិសេសៗជាច្រើនរបស់ទូរស័ព្ទ LEAGOO Elite 4 នេះ។

 image

ទូរស័ព្ទ LEAGOO Elite 4 មានរូបរាងស្រស់ស្អាត រលើបរលោង និងរឹងមាំបំផុត។ នៅក្នុងប្រអប់ទូរស័ព្ទមានភ្ជាប់មកជាស្រេចជាមួយនឹងអេក្រង់កញ្ចក់ការពារស្នាមឆ្កូត ឆ្នាំងសាក ខ្សែ OTG (សម្រាប់ផ្ទេរថាមពល)​ កាសស្តាប់ (ភ្ជាប់ជាមួយនឹងអេប៉ុងកាស 4 ទំហំ) ខ្សែ micro USB ថ្មទូរស័ព្ទ និងទូរស័ព្ទ Elite 4 ។

image

ការរចនារូបរាងដ៏ទាន់សម័យ

ទូរស័ព្ទ LEAGOO Elite 4 មិនត្រឹមតែមានរូបរាងល្អឥតខ្ចោះប៉ុណ្ណោះទេ គឺគ្រាន់តែក្រឡេកមើលភ្លាមរាងឡូយទាក់ទាញបំផុត។ តើអស្ចារ្យទេដែលរន្ធដោត micro USB ផតនៅផ្នែកខាងលើក្បែរកន្លែងស្តាប់កាស? ពេលនេះ វាលែងជាបញ្ហាទៀតហើយនៅពេលដែលអ្នកប្រើប្រាស់កាសស្តាប់ខណៈពេលកំពុងបញ្ចូលថ្មទូរស័ព្ទនោះ។ នៅផ្នែកខាងស្តាំរបស់ទូរស័ព្ទនេះមានប៊ូតុងសំខាន់ 3 គឺប៊ូតុង Power ប៊ូតុងតម្លើងសំឡេង និងប៊ូតុងបន្ថយសំឡេងដែលស្ថិតនៅដាច់ៗពីគ្នា ងាយស្រួលប្រើប្រាស់បំផុត។

 image

ប្រសិនបើក្រឡេកទៅមើលផ្នែកខាងឆ្វេង និងខាងក្រោមគឺមិនមានភ្ជាប់ជាមួយនឹងប៊ូតុងអ្វីនោះទេ គឺលាតស្រស់ស្អាតប្រណិតបំផុត។ អ្វីដែលជាភាពងាយស្រួលមួយទៀត អ្នកអាចធ្វើការដោះដូរថ្មបានកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត។ ទូរស័ព្ទ LEAGOO Elite 4 ប្រើប្រាស់ស៊ីមកាតចំនួនពីរ (ស៊ីមទី 1 ជាប្រភេទស៊ីមធម្មតា និងស៊ីមទី 2 ជាប្រភេទ micro SIM)  ហើយសុទ្ធតែប្រើប្រាស់ប្រព័ន្ធ 4G ដែលផ្តល់នូវល្បឿនក្នុងកម្រិតលឿនបំផុត។ កាន់តែអស្ចារ្យជាងនេះទៅទៀង Speakers របស់ទូរស័ព្ទ LEAGOO Elite 4 ជាប្រភេទ 3D Sound ដែលផ្តល់សំឡេងពីរោះរណ្តំចិត្តបំផុត។

 image

អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក

ទូរស័ព្ទ LEAGOO Elite 4 មានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ qHD (960 x 540 ភិចសែល) ដែលអាចផ្តិតយករូបភាព វីដេអូល្អឥតខ្ចោះ។ ពណ៌កូល័ររបស់ទូរស័ព្ទ LEAGOO Elite 4 ពិតជាស្រស់ស្អាតបែបធម្មជាតិមិនធ្វើឱ្យលោកអ្នករោយភ្នែក ឈឺភ្នែកនៅពេលដែលសំឡឹងប្រើប្រាស់យូរនោះទេ។ លោកអ្នកកាន់តែមើលគឺកាន់តែជក់ចិត្តជាងមុន។

 image

ល្បឿនដំណើរការលឿន

លោកអ្នកប្រាកដជាសង្ស័យថា តើទូរស័ព្ទ LEAGOO Elite 4 ដំណើរការលឿនដែរឬទេ? ពិតណាស់ ទូរស័ព្ទ LEAGOO Elite 4 គឺដំណើរការលឿនយ៉ាងរលូនដោយគ្មានបញ្ហាទោះបីជាលោកអ្នកដំណើរការកម្មវិធីធំៗ ឬហ្គេមដែលមានក្រាហ្វិកធំក៏ដោយ។ តើលោកអ្នកធ្លាប់លេងហ្គេម Epic Citadel ដែរឬទេ? ហ្គេមមួយនេះត្រូវការទួរស័ព្ទដែលមានក្រាហ្វិកខ្ពស់ដើម្បីដំណើរការ ប៉ុន្តែសម្រាប់ LEAGOO Elite 4 គឺដំណើរការយ៉ាងរហ័សរលូនបំផុត។

 image

បច្ចេកវិទ្យាឈានមុខ

ទូរស័ព្ទ LEAGOO Elite 4 ដំណើរការជាមួយនឹងប្រព័ន្ធ LEAGOO OS v1.1 ដែលបង្ហាញរូបភាពច្បាស់ ដំណើរការលឿន និងវៃឆ្លាតបំផុតដែលជាបច្ចេកវិទ្យាថ្មីមួយទៀតនៃប្រព័ន្ធប្រតិបត្តិការ Android ។ មុខងារថ្មីៗ បច្ចេកវិទ្យាកាន់តែទំនើបត្រូវបានបំពាក់នៅក្នុងទូរស័ព្ទ LEAGOO Elite 4 ហើយអ្នកអាចធ្វើការជ្រើសរើស Themes ស្រស់ស្អាតជាច្រើនតាមចិត្តរបស់អ្នក។ សូមធ្វើការជ្រើសរើសនូវជម្រើស Themes ណាមួយដែលអ្នកពេញចិត្ត។

 image

យើងជឿជាក់ថា លោកអ្នក​នឹងមិនមានអារម្មណ៍ស្តាយក្រោយនោះទេពេលបានប្រប្រាស់ស្មាតហ្វូនមួយនេះ។ វាពិតជាអស្ចារ្យណាស់​។ ស្រោមទូរស័ព្ទរបស់ LEAGOO Elite 4 ងាយស្រួលបិទ~បើក ស្វិត និងស្រស់ស្អាតខ្លាំងណាស់។ ផ្នែករង្វង់មូលនៅលើសម្បកទូរស័ព្ទនេះមានប្រយោជន៍ខ្លាំងណាស់ លោកអ្នកគ្រាន់តែគ្របនៅលើអេក្រង់របស់ LEAGOO Elite 4 នោះវានឹងបង្ហាញម៉ោងជាប្រភេទឌីជីថលស្រស់ស្អាតប្លែកពីគេ។

 image

មុខងារពិសេសជាច្រើនទៀតដែលបំពាក់នៅលើទូរស័ព្ទ LEAGOO Elite 4 មានដូចជាការប្រើប្រាស់ Gestures Shortcuts ជាច្រើនដើម្បីធ្វើការចូលទៅប្រើប្រាស់កម្មវិធី ការផ្លាស់ប្តូរ Themes ការថត Screenshots ការឆ្លើយទូរស័ព្ទ និងមុខងារជាច្រើនទៀត ដោយគ្រាន់តែគូសវាសនៅលើអេក្រង់តាមការកំណត់របស់លោកអ្នក។

ថ្មដែលមានកម្លាំងខ្លាំង

LEAGOO Elite 4 ភ្ជាប់ជាមួយនឹងថ្មដែលមានកម្លាំងខ្លាំងដល់ទៅ 2,400 mAh ដែលផ្តល់នូវទំនុកចិត្តខ្ពស់ដល់លោកអ្នកក្នុងការប្រើប្រាស់បំពេញការងារពេញមួយថ្ងៃដោយគ្មានបញ្ហា។ ទូរស័ព្ទ LEAGOO Elite 4 បំពាក់នូវ CPU ចំនួន 4 គ្រាប់ល្បឿន 1.0GHz អង្គចងចាំទំហំ 1GB អេក្រង់ Quarter HD និងបញ្ជូលថ្មបានលឿនបំផុត។

 image

សរុបមក ទូរស័ព្ទ LEAGOO Elite 4 ពិតជាសក្តិសមបំផុតក្នុងការប្រើប្រាស់ ពិសេសអ្នកអាចទិញធ្វើជាកាដូសម្រាប់ឪពុកម្តាយរបស់អ្នកព្រោះវាដំណើរការលឿន និងទ្រទ្រង់នូវប្រព័ន្ធ 4G ល្បឿនលឿនកម្រិតស្តង់ដារអន្តរជាតិ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com ឬទំនាក់ទំនងទូរស័ព្ទលេខ 017 388811 ឬ 098 398811 ៕