ព័ត៌មាន

Samsung Galaxy S7 និង​ S7 Edge អាចភ្ជាប់ជាមួយនឹងគម្រប QWERTY Keyboard

បន្ទាប់ពីទទួលបានភាពជោគជ័យនៃការដាក់លក់ស្មាតហ្វូន Galaxy S6 និង S6 Edge ពេលនេះក្រុមហ៊ុន Samsung គ្រោងនឹងបង្ហាញនូវស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge ដែលកំពុងតែតេស្តសាកល្បង។ ទូរស័ព្ទGalaxy S7 ស៊េរីថ្មីនេះគ្រោងនឹងបង្ហាញខ្លួននៅខែមករា ឆ្នាំក្រោយនេះ។

image

អ្វីដែលកាន់តែអស្ចារ្យនោះគឺ វាបានគ្រប់ជាមួយនឹងក្តារចុច Keyboard Cover (EJ CG930 និង​ EJ CG935) សម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge ។ ក្តារចុចគ្របខាងលើនេះស្រដៀងទៅនឹង QWERTY Keyboard ។

imageimage

ពាក្យចចាមអារ៉ាមមួយចំនួនបានបញ្ជាក់ថា Galaxy S7 និង​ Galaxy S7 Edge ប្រើប្រាស់នូវ​ CPU ប្រភេទ Qualcomm Snapdragon 802 ឬ Exynos 8890 ។ ទូរស័ព្ទ S7 ទាំងពីរស៊េរីនេះមានអេក្រង់ 5.2 អ៊ីង និង 5.7 អ៊ីង ឬអាច 5.8 អ៊ីង៕

ប្រភព៖ SamMobile