ព័ត៌មាន

បែកធ្លាយរូបភាពរបស់ Huawei Mate 8 ដែលមានរូបរាងខុសពីរូបភាពមុន

ពាក្យចចាមអារាមបានទម្លាយថា Huawei Mate 8 នឹងចេះចេញលក់​ បីប្រភេទ ខុសគ្នាទីមួយ​ប្រភេទអេក្រង់ 6.2 អ៊ីញ 6 អ៊ីញ និង 5.5 ឬ 5.7 អ៊ីញ។ កន្លង​មក​ក៏​មាន​​ការបែកធ្លាយ​ស្ដីពី​រូបរាង​របស់ Huawei Mate 8 ផងដែរ ប៉ុន្តែ​ឡូវ​នេះ​ស្រាប់​តែ​មាន​​ការបែក​ធ្លាយ​មួយ​ទៀត​ដែល​បង្ហាញ​ពីរូប​រាង​ខុសពីមុនរបស់ Mate 8។

រូបភាពបែកធ្លាយរបស់ Mate 8 លើកនេះ មានកាមេរ៉ារាងមូល (ជាមួយ Dual-LED flash នៅ​ផ្នែក​ខាងឆ្វេង) និងផ្នែកខាងក្រោមមានកន្លែងស្គេនក្រយ៉ៅដៃ (ដែល​គ្មាន​នៅ​ក្នុង​រូប​ភាព​បែក​ធ្លាយពីមុនឡើយ)។

image

ការរចនានៅក្នុងរូបភាពលើកនេះ ស្រដៀងគ្នាទៅនឹងការរចនារបស់ Huawei Mate S ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក៏ពុំមានអំណះអំណាងណាមួយបញ្ជាក់ថា​នេះជារូបរាងរបស់ Huawei Mate 8 ពិត​ប្រាកដឡើយ។

Huawei Mate 8 ត្រូវបានគេរំពឹង​ថានឹងទទួល​បានការ​គាំទ្រយ៉ាង​ខ្លាំងក្លាជា​មួយនឹង​អេក្រង់​កម្រិត QHD  កាមេរ៉ា 16 មេហ្គាភិចសែល និង​បន្ទះឈីបជំនាន់ថ្មី Kirin 950 ដែលមាន 3GB ឬ 4GB និងអាច​បន្ថែម​មេម៉ូរីខាងក្រៅបានដល់ទៅ 128GB។ Huawei Mate 8 ម៉ូដែល​ទាបនឹង​បំពាក់​ដោយ​អេក្រង់​ដែល​​មាន  Resolution 1080p និងមានអង្គចងចាំទាបជាង ប៉ុន្តែ Huawei Mate 8 ទាំងបី​ប្រភេទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow។

Huawei Mate 8 ត្រូវបានគេរំពឹងថា នឹងត្រូវគេសម្ពោធនៅសប្ដាហ៍ក្រោយថ្ងៃទី 26  ខែវិច្ចិកា ឆ្នាំ 2015។ ប៉ុន្តែមកដល់ពេលនេះ ពុំមានការបញ្ជាក់ណាមួយពីក្រុមហ៊ុន Huawei នៅឡើយទេ។