ព័ត៌មាន

Galaxy Note 5 តម្លៃ 90 ដុល្លារតាមពិត…

ស្មាតហ្វូនថ្មី ក្រលេកមួយភ្លែតស្មាតថា Galaxy Note 5 របស់ក្រុមហ៊ុន Samsung តាមពិតស្មាតហ្វូនចិនដែលចម្លងការរចនាស្ទើរតែដូចគ្នា។ UMi ROME រចនាពីលោហៈធាតុសុទ្ធសាធ ជាមួយអេក្រង់ 2.5D បំពាក់ដោយលេងរាងកោងគែមៗ។

UMi ROME មិនត្រឹមតែមានរូបរាងប្រហាក់ប្រហែល Galaxy Note 5 ប៉ុណ្នោះទេ ប៉ុន្តែសមត្ថភាពរបស់វាក៏ខ្លាំងមិនចាញ់ស្មាតហ្វូនថ្លៃផ្សេងទៀត​ ដោយបំពាក់អេក្រង់ទំហំ 5.5 អ៊ីញ ប្រភេទ​ AMOLED អាចបង្ហាញកម្រិត រូបភាពបាន 720 x 1280 ភិចសែល រូបភាពច្បាស់ជាមួយកម្រិតរូបភាព 267ppi។

វាជាស្មាតហ្វូនចិន ប៉ុន្តែប្រើបន្ទះ Chip ប្រភេទ MediaTek MT6753 ដែលមាន CPU ចំនួន 8 គ្រាប់ ទំហំ 64-bit អមមកជាមួយនឹង Ram ទំហំ 3GB និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB ផងដែរ។ វាដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop v5.1 រួមជាមួយថាមពលថ្ម របស់វាមានទំហំ 2500 mAh។

ចំណែកផ្នែកកាមេរ៉ាវិញ UMi ROME អាចនឹងបំពាក់មកជាមួយនឹង កាមេរ៉ាខាងក្រោយ របស់ក្រុមហ៊ុន Sony ទំហំ 13 មេហ្គាភិចសែល ហើយនឹងកាមេរ៉ាខាងមុខ ទំហំ 2 មេហ្គាភិចសែល។

 

 image

 

មិនត្រឹមតែប៉ុណ្ណោះ វាក៏មានលក្ខណៈសម្បត្តិខ្លាំងគ្រាន់បើ ដូចទៅនឹង ស្មាតហ្វូនធន់ល្អបង្គួរ ផ្សេងៗ​ទៀត ដោយស្មាតហ្វូន UMi ROME នេះ ត្រូវបានបំពាក់មកជាមួយនឹង អេក្រង់ទំហំ 5.5 អ៊ីញ ប្រភេទ​ AMOLED អាចបង្ហាញកម្រិត រូបភាពបាន 720 x 1280 ភិចសែល និងមានដង់ស៊ីតេអេក្រង់ 267ppi។ វាក៏បានបំពាក់ មកជាមួយនឹង បន្ទះឈីប MediaTek MT6753 ដែលមានស៊ីភីយូចំនួន 8 គ្រាប់ ប្រភេទ 64-bit អមមកជាមួយនឹង រ៉េមទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីនទំហំ 16GB ផងដែរ។ វាដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop v5.1។ ថាមពលថ្ម របស់វាមានទំហំ 2500 mAh។

ចំណែកផ្នែកកាមេរ៉ាវិញ UMi ROME អាចនឹងបំពាក់មកជាមួយនឹង កាមេរ៉ាខាងក្រោយ របស់ក្រុមហ៊ុន Sony ទំហំ 13 មេហ្គាភិចសែល ហើយនឹងកាមេរ៉ាខាងមុខ ទំហំ 2 មេហ្គាភិចសែល។

imageimageimageimage

ស្មាតហ្វូននេះ នឹងដាក់លក់ជាផ្លូវការ ក្នុងតម្លៃតែ 90 ដុល្លារប៉ុណ្ណោះ។ ព័ត៌មានលំអិតបន្តនឹងមាន Update ជូន។

 

ដោយ៖លក្ខិណា

អត្ថបទ៖ចិន

អាន៖ ល្បីថា ONE M9 សមត្ថភាពមិនចាញ់ស្មាតហ្វូនកំពូលៗ