ព័ត៌មាន

GeekBench បង្ហាញយ៉ាងច្បាស់ថា Samsung Galaxy A9 នឹងបំពាក់នូវ​ Snapdragon 620 Chip

យើងបានដឹងលេចលឺនូវពត៌មានជាច្រើនរបស់ទូរស័ព្ទ Samsung Galaxy A9 តាំងពីខែមីនាមកម្ល៉េះអំពីរូបរាងដ៏ស្រស់ស្អាតរបស់វា។ ប៉ុន្តែតាមការបង្ហាញរបស់ GeekBench នៅថ្មីៗនេះបានឱ្យដឹងថា Samsung SM-A9000 កំពុងតែតេស្តសាកល្បងជាមួយនឹង Snapdragon 620 Chip ដែលមានសមត្ថភាពល្អប្រសើរក្នុងការដំណើរការមុខងារ​Multi-Tasking ល្អជាង Galaxy A8។

image

ចំនែក Samsung Galaxy A3 (2016) និង Galaxy A5(2016) ពេលនេះក៏ទទួលបានការស្គាល់គុណភាពពី FCC ផងដែរ។ ឆាប់ៗនេះ យើងនឹងឃើញខ្សែស្រឡាយថ្មីរបស់ទូរស័ព្ទ​ Samsung Galaxy ស៊េរី A ជាច្រើនចរាចរណ៍នៅលើពិភពលោក៕