ព័ត៌មាន

Huwaei Honor Band Z1 ដាកលក់នៅឥណ្ឌារាងតូចគួរឱ្យចង់ពាក់

ក្រោយពាក្យចច៉ាមអារ៉ាមជាច្រើនក្រុមហ៊ុន Huawei បានដាក់លក់ស្មាតនាឡិការដៃរបស់ខ្លួនក្នុងប្រទេសឥណ្ឌា។ ស្មាតនាឡិការ Huawei Honor Band Z1 ត្រូវបានដាក់លក់រាយនៅហាង Flipkartក្នុងប្រទេសឥណ្ឌា។

នាឡិការនេះរចនាឡើងសម្រាប់កត់សម្គាល់លំនឹងនៃសារពាង្គកាយ ហើយវាត្រូវបានក្រុមហ៊ុនដាក់លក់ប្រកួតប្រជែងជាមួយស្មាតនាឡិការផ្សេងទៀតដូចជា Fitbit និងក្រុមស្មាតនាឡិការ Android Wear។ លក្ខណៈពិសេសបន្ថែមទៀត វាមានមុខងារហៅទូរស័ព្ទ និងទទួលសារ និងផ្តោតសំខាន់លើការកំណត់តាមដានសុខភាព។ Huwaei Honor Band Z1 បានបញ្ចូលជាមួយកម្មវិធីជាច្រើនរួមទាំង MyFitnessPal ដែលអាចឱ្យអ្នកដឹងពីជំហាន និងកាឡូរី និងគ្រប់គ្រងលំនាំដំណេក។

ស្មាតនាឡិការនេះ ក៏មានបច្ចេកវិទ្យា IP68  សម្រាប់ការពារធូលី និងសម្រាម ហើយថែមទាំងមានថាមពលខ្លាំងប្រើបានយូរមានរយៈពេល 14 ថ្ងៃទើបសាកថ្មម្តង។

រូបភាពដ៏ទាក់ទាញពី Huawei Honor Band Z1៖ 

imageimage

imageimage

imageimage