ព័ត៌មាន

Lumia 950 មើលឱ្យជិតរឹតតែអស្ចារ្យ{វិដេអូរ}

ក្រុមហ៊ុន Microsoft រចនាស្មាតហ្វូ​នជំនាន់ថ្មីកាន់តែអស្ចារ្យដើម្បីប្រកួតប្រជែងជាមួយស្មាតហ្វូនរបស់ក្រុមហ៊ុនធំៗផ្សេងទៀតដូចជាក្រុមហ៊ុន Samsung, Apple  និងក្រុមហ៊ុនល្បីៗផ្សេងទៀត។

ស្មាតហ្វូន Lumia 950 រចនាមកបំពាក់អេក្រង់ទំហំ 5.2-អ៊ីង ប្រភេទ AMOLED  និងមានកម្រិតបង្ហាញ 2560 x 1440 ភិចសែល ជាមួយកម្រិតម៉ត់នៃរូបភាព 565 ppi  សម្រាប់ម៉ូដែល  950 XL បំពាក់អេក្រង់ទំហំ 5.7- អ៊ីង ជាមួយបច្ចេកវិទ្យាi IPS  និងកម្រិតច្បាស់ 2,560 x 1,440 ភិចសែល។   

 

ស្មាតហ្វូននេះកាន់តែមានភាពទាក់ទាញជាមួយអង្គផ្ទុកទិន្ន័យទំហំ  32GB  និងថែមមេម៉ូរ៉ីក្រៅបានលើកាត microSD ។ ជាងនេះ កាមេរ៉ាទំហំរហូតដល់ទៅ 20 មេហ្គាភិចសែលអមជាមួយ LED flash ប្រើ OIS ត្រូវបានបំពាក់ រួមជាមួយកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។

និយាយពីថាមពលរបស់ស្មាតហ្វូននេះ ម៉ូដែល 950 ប្រើថ្មមានថាមពល3000mAh និងម៉ូដែល  950 XL  ប្រើថ្មមានថាមពល 3,340mAh ។

imageimageimage

 

អត្ថបទ៖ Microsoft

ដោយ៖លក្ខិណា