ព័ត៌មាន

ក្រុមហ៊ុនសាមសុងសម្ពោធគេហទំព័រព័ត៌មាន ដែលផ្តល់ជូននូវព័ត៌មាន និងឯកសារជាច្រើន

ភ្នំពេញ កម្ពុជា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥៖  ក្រុមហ៊ុនសាមសុង អេឡិចត្រូនិច បានសម្ពោធជានូវ គេហទំព័រព័ត៌មានដែលមានឈ្មោះថា « Samsung Newsroom » ដើម្បីផ្តល់ជូននូវព័ត៌មានអំពី សាមសុង និង ឯកសារជាច្រើន។ គេហទំព័រថ្មីមានអាសយដ្ឋាន៖ news.samsung.com ។ វាជា ប្រភពទិន្ន័យផ្លូវការរបស់សាមសុង ដែលផ្តោតសំខាន់ទៅលើផលិតផលថ្មីៗសេវាកម្មនិងយុទ្ធសាស្រ្ត របស់ក្រុមហ៊ុនទាក់ទងនឹងកិច្ចការសង្គម ព័ត៌៌មានអំពីពាណិជ្ជកម្មព្រមទាំងបុគ្គលសំខាន់ៗនៅជុំវិញពិភពលោក។ 

 image

លោក អ៊ីង យ៉ុង រី ដែលជាប្រធានទំនាក់ទំនង់របស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមាន ប្រសាសន៍ឲ្យដឹងថា៖ «ខណៈពេលដែលក្រុមហ៊ុនសាមសុងកំពុងតែទទួលការពេញនិយមនៅជុំវិញ ពិភពលោកព្រមទាំងធ្វើការកំណត់អនាគតតាមរយៈគំនិតច្នៃប្រឌិតក៏ដូចជាបច្ចេកវិទ្យាទំនើបយើងក៏បាន ធ្វើការអភិវឌ្ឍជាបន្តបន្ទាប់នូវមធ្យោបាយទំនាក់ទំនងផ្សេងៗ។ គេហទំព័រថ្មីរបស់សាមសុង « Samsung Newsroom » យើងផ្តល់ឲ្យមនុស្សនៅជុំវិញពិភពលោកនូវព័ត៌មានកាន់តែលម្អិតជាង មុនអំពីក្រុមហ៊ុនសាមសុង ព្រមទាំងវិធីដែលយើងកំពុងកំណត់អនាគត ។» 

គេហទំព័រថ្មីនេះត្រូវបានរៀបរៀងឡើងជាពីរភាសាគឺអង់គ្លេស និងកូរ៉េ ព្រមទាំងត្រូវបានដាក់ឲ្យដំណើរ ការជំនួស Samsung Tomorrow ដែលជាប្លុកផ្លូវការរបស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច។

 ផ្តល់ឲ្យលោកអ្នកនូវព័ត៌មានអំពីសាមសុងនិងនៅជុំវិញពិភពលោក

 គោលបំណង់សំខាន់របស់គេហទំព័នេះគឺមិនត្រឹមតែដើម្បីផ្តល់ព័ត៌មានដល់អតិថិជននិង អ្នកព័ត៌មាននូវ ព័ត៌មានឲ្យសមរម្យប៉ុណ្ណោះទេ ថែមទាំងផ្តល់ការយល់ដឹងកាន់តែច្បាស់អំពីក្រុមហ៊ុនសាមសុង។ គេហទំព័រមួយនេះនឹងផ្តល់ព័ត៌មានគួរឲ្យចាប់អារម្មណ៍និង រឿងរ៉ាវល្អៗជាច្រើនអំពីសាមសុងដូចជា កិច្ចការច្នៃប្រឌិត និងសហគមន៍នៅជុំវិញពិភពលោក។

 ជាផ្នែកមួយនៃបេសកកម្មរបស់យើង គេហទំព័រនេះនឹងផ្តោតសំខាន់លើប្រធានបទចំនួនពីរជាប្រចាំគឺ ទស្សនៈវិស្ស័យ និង ជិវិតនៅសាមសុង។

 ទស្សនៈវិស័យ៖ ចំណេះដឹងពីបច្ចេកវិទ្យា និងពាណិជ្ជកម្មលំដាប់ពិភពលោក

  នៅក្នុងផ្នែកទស្សនៈវិស័យ លោកអ្នកនឹងទទួលបាននូវព័ត៌មានដោយផ្ទាល់ពីអ្នកដឹកនាំរបស់ក្រុមហ៊ុន សាមសុង ព្រមទាំងការវិភាគនិង មតិយោបរបស់អ្នកជំនាញក៏ដូចជាបុគ្គលិកដែលមានបទពិសោធន៍ជា ច្រើននាក់។ ជាមួយនឹងការបង្ហាញអំពីចក្ខុវិស័យ យុទ្ធសាស្រ្ត ការរចនា និងទស្សនៈវិស័យ របស់ក្រុមហ៊ុនសាមសុង វានឹងជួយឲ្យលោកអ្នកយល់កាន់តែច្បាស់ពីពិភពលោកតាមរយៈការពិនិត្យ មើលនូវនិន្នាការថ្មីៗ និងការអភិវឌ្ឍផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងសង្គមជាដើម។

 ជីវិតនៅសាមសុង៖ ការចែករំលែកនិង ការចូលរួមចំណែកសហគមន៍

 ក្នុងផ្នែកជិវិតនៅសាមសុងនឹងនិយាយអំពីធនធានមួយដ៏សំខាន់របស់សាមសុង នោះគឺបុគ្គលិកទាំង 319.000នាក់ នៅជុំវិញពិភពលោក។ វាមិនត្រឹមតែផ្តល់នូវព័ត៌មានសំខាន់អំពីវប្បធម៌ និងកិច្ចការរបស់ ក្រុមហ៊ុននៅជុំវិញពិភពលោកនោះទេ វាថែមទាំងជាទីកន្លែងមួយដែលលោកអ្នកអាចស្វែង រករឿងរ៉ាវជាទីចាប់អារម្មណ៍ជាច្រើនដែលនិយាយអំពីការជម្នះឧបសគ្គ ក្តីសង្ឃឹម និងសុបិន្តរបស់បុគ្គល មួយចំនួនដែលរួមចំនែកធ្វើឲ្យក្រុមហ៊ុនសាមសុងរីកចំរើនរហូតដល់សព្វថ្ងៃ។

 ប្រភពឯកសារសំខាន់ៗសម្រាប់អតិថិជន អ្នកសារព័ត៌មាន និងពាណិជ្ជករ

គេហទំព័រនេះនៅតែផ្តល់នូវព័ត៌មានចាំបាច់មួយចំនួនអំពីក្រុមហ៊ុនដូចជា៖ ព័ត៌មានពាណិជ្ជកម្ម ព័ត៌មានអំពីជីវប្រវត្តិ និងទិន្ន័យទូទៅនិយាយពីស្ថានភាពពាណិជ្ជកម្ម និងនិរន្តរភាព។  បន្ថែមពីនេះទៀត ផ្នែកនេះក៏រួមបញ្ចូលនូវបញ្ហានិងការពិត ព្រមទាំងសំនូរចម្លើយជាច្រើនដែលអនុញ្ញាត ឲ្យលោកអ្នកទទួលបាននូវព័ត៌មានដ៏ត្រឹមត្រូវមួយអំពីប្រធានបទសំខាន់ៗ និង រឿងរ៉ាវជំនួញនានា។  

 បន្ថែមពីនេះទៀត យើងក៏បានបន្ថែមនូវផ្នែកមួយសំរាប់អ្នកសារព័ត៌មាន ដែលអាចឲ្យមានភាពងាយ ស្រួលក្នុងការស្រាវជ្រាវនិងស្វែងរកព័ត៌មានផ្សេងៗ។ ផ្នែកនេះមានផ្ទុកឯកសារជាច្រើនសម្រាប់ អ្នកសារព័ត៌មាន ក៏ដូចជារូបថត និងវីដេអូដែលមានគុណភាពខ្ពស់ក៏ដូចជាសេចក្តីថ្លែងការណ៍ចាស់ៗជា ច្រើន។

  លោកអ្នកនឹងទទួលបានព័ត៌មានដ៏សម្បូរបែប

 គេហទំព័រនេះក៏មានផ្ទុកនូវព័ត៌មានជាច្រើនដូចជា រូបភាពព័ត៌មាន អត្ថបទរឿង ឈ្មោះអ្នកសរសេរ អត្ថបទពីផលិតផល និងវីដេអូផងដែរ។ ព្រឹត្តិការណ៍ធំៗ និងពិធីសម្ពោធផលិតផលផ្សេងៗរបស់ សាមសុងនឹងត្រូវបានផ្សាយបន្តផ្ទាល់នៅក្នុងគេហទំព័រនេះផងដែរ។

 ដើម្បីជម្រុញឲ្យមានភាពងាយស្រួលក្នុងប្រាស្រ័យទាក់ទងជាមួយអតិថិជន  យើងបានបង្កើតឲ្យមាន មុខងារចែករំែលក និងបញ្ចេញមតិតាមរយៈបណ្តាញសង្គមដែលមានភ្ជាប់ជាមួយគេហទំព័រនេះ។ មាន មុខងារជាច្រើនទៀតត្រូវបានកែលម្អដូចជាការស្រាវជ្រាវ និងឯកសារវីដេអូ ដូច្នេះមិនថាលោកអ្នក ចង់រកព័តមានអ្វីនោះឡើយ លោកអ្នកអាចស្វែងរកបានដោយងាយនៅលើគេហទំព័ររបស់សាមសុង។