ព័ត៌មាន

ទូរស័ព្ទ Elite 1 ស៊េរីថ្មីមកដល់ប្រទេសកម្ពុជាហើយ!

LEAGOO គឺជាក្រុមហ៊ុនលក់ទូរស័ព្ទស្មាតហ្វូនលំដាប់ឈានមុខគេបំផុតនៅក្នុងប្រទេសម៉ាឡេស៊ីដែលតែងតែផលិតចែកចាយនូវទូរស័ព្ទម៉ាកថ្មី​ជាច្រើនស៊េរីដ៏ស្រស់ស្អាតដែលមានការរចនារូបរាងកាន់តែប្រណិតល្អឥតខ្ចោះជាមួយនឹងសមត្ថភាពខ្លាំងគ្មានគូប្រៀប និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗបំផុត។

 image

ថ្មីៗនេះ ក្រុមហ៊ុន​ LEAGOO បាននាំយកនូវទូរស័ព្ទស៊េរីថ្មី Elite 1 ស៊េរីថ្មីបំផុតដ៏ស្រស់ស្អាតមកដល់ប្រទេសកម្ពុជានៅក្នុងសប្តាហ៍នេះជាមួយនឹងតម្លៃពិសេសត្រឹមតែ $279 លោកអ្នកនឹងទទួលបាននូវកាដូពិសេសបន្ថែមទៀតជាច្រើនដែលនឹកស្មានមិនដល់។

 image

ទូរស័ព្ទ Elite 1 មានអេក្រង់ 5 អ៊ីងកម្រិត Full HD និងប្រើប្រាស់ដំណើរការនូវប្រព័ន្ធ 4G Network សម្រាប់ប្រើប្រាស់អ៊ីនធើណិតបានលឿនបំផុត រហ័សទាន់ចិត្ត។ លើសពីនេះទៅទៀត ទូរស័ព្ទដ៏ទំនើបនេះបំពាក់នូវ RAM ទំហំដល់ទៅ 3GB ម៉េម៉ូរីទំហំធំដល់ទៅ 32 GB សម្រាប់ផ្ទុកឯកសារ រូបភាព វីដេអូ ហ្គេម និងជាច្រើនទៀតដោយមិនព្រួយបារម្ភពីការអស់ទំហំផ្ទុកឡើយ។

 image

កាមេរ៉ាខាងក្រោយរបស់វាមានទំហំដល់ទៅ 16MP សម្រាប់ថតយករូបភាពច្បាស់កម្រិត Full HD និងប្រើប្រាស់នូវ Finger Print ថែមទៀតផង។ Elite 1 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 5.1 ដើរលឿន និងមាន Smart Button ដែលផ្តល់នូវមុខងារជំនួយការងារកាន់តែឆ្លាតវៃជាច្រើនទៀត។

 image

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ទូរស័ព្ទស៊េរី Elite បានទទួលការពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាព្រោះតែវាមានភាពរឹងមាំ ធន់ ស្រស់ស្អាត តម្លៃសមរម្យ និងបំពាក់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងទំនុកចិត្តខ្ពស់បំផុតសម្រាប់អតិថិជន។ សម្រាប់ពត៌មានបន្ថែម ឬការកក់ទិញសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098398811 ឬ 0883708811 ៕