ព័ត៌មាន

សាមសុងទទួលពានរង្វាន់នៃគំនិតច្នៃប្រឌិត CES 2016 ចំនួន 38

រយៈពេល10ឆ្នាំនេះ សាមសុងទទួលបានចំនួន 309 ពានរង្វាន់ ដោយរួមបញ្ចូលទាំង22ពានរង្វាន់នៃម៉ាកសញ្ញាផលិតផលល្អបំផុត។ ការទទួលបានពានរង្វាន់ម៉ាកសញ្ញាល្អបំផុតចំនួន3ជាមួយនឹងការទទួលស្គាល់ពីកិត្យានុភាពចំនួន 35ផ្សេងទៀត សម្រាប់ឆ្នាំ2016 ឆ្លុះបញ្ចាំងពីការបន្តនាំមុខគេនិងជោគជ័យរបស់ក្រុមហ៊ុនសាមសុងទំាងផ្នែករចនានិងបច្ចេកវិទ្យា។

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ដែលជាក្រុមហ៊ុននាំមុខគេលើសកលលោកព្រមទាំងធ្លាប់ទទួលពានរង្វាន់លើផ្នែកអេឡិចត្រូនិច វត្ថុពាក់កណ្តាលចម្លង និងផ្នែកទូរគមនាគមន៍ ថ្ងៃនេះបានប្រកាសថាបានទទួលពានរង្វាន់ថ្មីមួយទៀតផ្នែកគំនិតច្នៃប្រឌិតនៅក្នុងពិពណ៍ផលិតផលអេឡិចត្រូនិចអន្តរជាតិCES 2016។ សមាគមអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច (CTA)ដែលរៀបចំឲ្យមានកម្មវិធីនេះ សម្រាប់ជាជួបជុំពាណិជ្ជករខាងសម្ភារៈអេឡិចត្រូនិចបានផ្តល់ពានរង្វាន់នេះមួយទៀតដល់ក្រុមហ៊ុនសាមសុង គឺពានរង្វាន់គំនិតច្នៃប្រឌិតល្អបំផុតបន្ថែមលើពានរង្វាន់កាលពីឆ្នាំទៅ។

image

ពានរង្វាន់ផ្នែកគំនិតច្នៃប្រឌិតល្អបំផុតទាំងបីគឺស្ថិតក្នុងចំណោមពានរង្វាន់នៅពិពណ៌ CES 2016 ទាំង38។ ផលិតផលដែលត្រូវបានចុះនៅក្នុងកម្មវិធីនេះត្រូវបានវិនិច្ឆ័យដោយគណៈកម្មការជំនាញៗ ជាអ្នករចនាម៉ូតឯករាជ្យ វិស្វករ និងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយផ្នែកជំនួញដែលមានសមត្ថភាពគ្រប់គ្រាន់វាយតម្លៃស្នាដៃរចនាម៉ូត  និងផលិតផលអេឡិចត្រូនិចដ៏ល្បីល្បាញទាំង 27 ប្រភេទដែលមាននៅក្នុងកម្មវិធីនេះ។

 image

លោកGregory Lee ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនអេឡិចត្រូនិចប្រចាំនៅអាមេរិកខាងជើង បានមាន ប្រសាសន៍ថា «សាមសុងនៅតែបន្តផ្តល់នូវបទពិសោធន៍ប្លែកគេ ជូនអតិថិជននៅទូទាំងពិភពលោកតាមរយៈ ផលិតផលជាច្រើនដែលជាតម្រូវការចាំបាច់សម្រាប់ជីវិត» ។

 លោកបន្តថា«យើងមានកិត្តិយសដែលសមាគមន៍អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច និងអ្នកទាំងអស់គ្នាទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការច្នៃប្រឌិត និងផ្តល់នូវភាពឥតខ្ចោះដល់អតិថិជន ខណៈពេលដែល យើងកំពុងទន្ទឹងរង់ចាំបង្ហាញផលិតផលចុងក្រោយរបស់យើងនៅក្នុងពិពណ៌អន្តរជាតិ CES 2016 ។

 ផលិតផលសាមសុងដែលបានទទួលពានរង្វាន់មានចំនួន 18 ប្រភេទ រួមមាន៖ ទូរទស្សន៍ កំព្យូទ័រ ទូរស័ព្ទដៃ ថែបប្លែត ឧបករណ៍ឌីជីថល ឧបករណ៍ផ្ទះបាយ និងឧបករណ៍ផ្ទុកឯកសារ។

 ទាំងនេះគឺជាព័ត៌មានលម្អិតខ្លះៗ អំពីផលិតផលសាមសុងដែលបានទទួលពានរង្វាន់៖

 Samsung Gear S2 ៖ គឺជានាឡិកាវៃឆ្លាតដែលត្រូវបានរចនាឡើងវិញ ដោយផ្តោតសំខាន់លើរូបរាងមូល ដែលមានវ័ណ្ឌអាចបង្វិលបានយ៉ាងងាយស្រួល។ Gear S2 អាចផ្តល់ព័ត៌មានអំពី ប្រតិទិន អ៊ីម៉ែល និងផ្ញើសារជាដើម។

 Galaxy S6 edge+ ៖ ជាមួយនឹងអេក្រង់ 5.7 អ៊ីញ មានគែមកោងសងខាង Galaxy S6 edge+ជាស្មាតហ្វូនថ្មីមានរូបរាងស្អាតមិនធ្លាប់មានពីមុនព្រមទាំងមានលក្ខណៈពិសេសឈានមុខគេនៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងកាមេរ៉ាដែលផ្តល់នូវរូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាសាកថ្មទាំងឥតខ្សែ និងប្រើខ្សែលឿន មានប្រព័ន្ធប្រតិបត្តិការលឿន ព្រមទាំងមាន Samsung Pay ។

 Samsung Galaxy View៖នេះជាការកម្សាន្តតាមរយៈទូរស័ព្ទដៃដែលត្រូវបានច្នៃប្រឌិតបន្ថែមទៀត ហើយផ្តល់ឲ្យលោកអ្នកនូវរូបភាពកាន់តែច្បាស់ជាទីចាប់អារម្មណ៍ និងរស់រវើក។ លក្ខណៈពិសេសទាំងនេះធ្វើឲ្យអ្នកទស្សនាងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី លេងហ្គេម និងអានសៀវភៅជាដើម។

 Samsung Gear VR៖ Gear VR អាចប្រើប្រាស់ជាមួយGalaxy Note5, Galaxy S6 edge+, Galaxy S6 និង Galaxy S6 edgeដែលប្រតិបត្តិការបានយ៉ាងល្អជាមួយQuad HD Super AMOLEDធ្វើឲ្យរូបភាពមានពណ៌ធម្មជាតិភ្លឺច្បាស់ និងដំណើរការសម្រាប់ការកម្សាន្តដ៏អស្ចារ្យដូចស្ថិតក្នុងព្រឹត្តិការណ៍ពិតៗ។

 ATIV Book 9 Pro៖ កំព្យូទ័រយួរដៃនេះ ស័ក្តិសមឥតខ្ចោះ សម្រាប់បំពេញការងារ និងការកម្សាន្ត ផ្សេងៗ។ វាមានរូបភាព4K ច្បាស់ល្អឥតខ្ចោះ ដំណើរការប្រតិបត្តិការនាំមុខគេ ពី Intel Core i7® និងឧបករណ៍បំពងសម្លេងដ៏អស្ចារ្យ quad speakers។

 Samsung 950 PRO 512GB៖គឺជាឧបករណ៍ផ្ទុកឯកសារដែលត្រូវបានរចនាឡើងសម្រាប់តម្រូវការខ្ពស់របស់អ្នកប្រើប្រាស់ និងសម្រាប់មុខជំនួញដែលគ្រប់គ្រងដោយប្រព័ន្ធកំព្យូទ័រលើតុ និងកំព្យូទ័រយួរដៃ។ វាស័ក្តិសមសម្រាប់គម្រោងផ្សេងៗដូចជា ការងាររចនាដោយប្រើកំព្យូទ័រ ការវិភាគទិន្នន័យ និងការងារវិស្វកម្ម។

 Samsung 850 PRO 2TB៖ គឺជាឧបករណ៍ផ្ទុកឯកសារទំហំធំដំបូងគេបង្អស់លើពិភពលោក។ Samsung 850 PRO 2TB មានសមត្ថភាពខ្ពស់ហើយក៏ជាឧបករណ៍ផ្ទុកឯកសារដែលមានដង់ស៊ីតេខ្ពស់ដើរលឿន ក៏ដូចជាថាមពលឈានមុខគេផ្នែកឧស្សាហកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាមួយនឹងបច្ចេកវិទ្យា V-NAND នេះ 850 PRO 2TBផ្តល់នូវការជឿទុកចិត្ត និងសមត្ថភាពខ្ពស់បំផុត។

Samsung SleepSense Sleep Monitor៖ជាឧបករណ៍សម្រប់សម្រួលដល់ការគេងរបស់លោកអ្នក ដោយ ប្រើប្រាស់នូវ Bluetooth និង IoTដ៏វៃឆ្លាត និងងាយស្រួលក្នុងការតាមដាន និងផ្តល់ព័ត៌មានអំពីទម្លាប់នៃការ គេង និងផ្តល់នូវគន្លឹះពីអ្នកជំនាញដោយផ្ទាល់ទៅកាន់ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដើម្បីជួយក្នុងការគ្រប់គ្រង ចំណុចសំខាន់សម្រាប់សុខភាព និងផាសុកភាព៖ ធ្វើយ៉ាងណាដើម្បីឲ្យគេងលក់ស្រួល។ 

Samsung 128GB UFS៖គឺជាឧបករណ៍ផ្ទុកឯកសារដំបូងបំផុតប្រភេទ UFS 2.0ដែលមានសមត្ថភាពខ្ពស់បំផុតក្នុងការផ្ទុកឯកសារ និងដំណើរការលឿន ព្រមទាំងមានរាងស្តើងនិងតូចបំផុត សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ឬឧបករណ៍ចល័តតាមខ្លួន។ វាជួយឲ្យស្វែងរករូបភាពបានឆាប់រហ័សពីកាមេរ៉ាទំហំលើសពី 20 មេហ្គាភិចស៊ែល និងវីដេអូកម្រិត 4K ក៏ដូចជាអាចភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតកម្រិត 5G ។

Samsung 12Gb LPDDR4៖គឺជាបន្ទះឈីប DRAM ដែលមានដង់ស៊ីតេខ្ពស់បំផុតនៅទូទាំងពិភពលោក ដែល ផ្តល់នូវទំហំច្រើនជាង 6GBនិងផ្តល់នូវល្បឿនព័ត៌មានរហូតដល់ 34.1GB ក្នុង1វិនាទី លឿនជាងរហូតដល់3ដង បើប្រៀបធៀបនឹងប្រភេទ DRAM មុនៗ។ បន្ទះស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាមួយពហុមុខងារនៃប្រភេទស្មាតហ្វូន និងថែបប្លែតដែលផ្តល់ប្រសិទ្ធិភាពកាន់តែខ្លាំងជាងមុន 50% និងមានដង់ស៊ីតេល្អបំផុតសម្រាប់ស្មាតហ្វូនប្រព័ន្ធ 64bit-system ទំនើបបំផុត។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com