ព័ត៌មាន

ក្រុមហ៊ុន Panasonic បង្ហាញស្មាតហ្វូនថ្មី មានគុណភាពប្រកួតប្រជែង

ក្រុមហ៊ុនអេឡិចត្រូនិច Panasonic ដ៏ល្វីល្បាញ បានណែនាំពីស្មាតហ្វូនទំនើបរបស់ខ្លួនជាមួយសមត្ថភាពប្រកួតប្រជែងជាមួយស្មាតហ្វូនកំពូលផ្សេងទៀត។ ស្មាតហ្វូន Eluga Mark មានភ្ជាប់មុខងារស្កែនម្រាមដៃ និងជាស្មាតហ្វូនដែលបានប្រើ BYOD រួមជាមួយ Android-For-Work ដើម្បីធានានូវសុវត្ថិភាពប្រើប្រាស់លើ account ផ្ទាល់ខ្លួនដូចជាទិន្ន័យលើ cloud។

image 

Eluga Mark បំពាក់អេក្រង់ទំហំ 5.5 អ៊ីងជាមួយបច្ចេកវិទ្យា IPS ប្រើប្រព័ន្ធដំណើរការ Android 5.1 Lollipop OS រួមជាមួយ Chip ប្រភេទ Qualcomm Snapdragon octa-core ល្បឿន 1.5GHz។ ស្មាតហ្វូននេះភ្ជាប់ RAM ទំហំ 2GB និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ​ 16GB ថែមទាំងអាចថែមមេម៉ូរ៉ីក្រៅបានតាមកាត microSD។ ស្មាតហ្វូននេះបំពាក់កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ  5 មេហ្គាភិចសែល។​

 ស្មាតហ្វូននេះនាំមកជាមួយជើងស៊ីមពីរ ប្រើថ្ម2500 mAh និងប្រើបណ្តាញ 4G/LTE។ 

image

 

អត្ថបទដោយ៖លក្ខិណា

អានអត្ថបទ៖ សាមសុងទទួលពានរង្វាន់នៃគំនិតច្នៃប្រឌិត CES 2016 ចំនួន 38