ព័ត៌មាន

Samsung Galaxy A5 (2016) និង A3 (2016) ត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 8 មករា

ថ្មីៗនេះ តាមប្រភពច្បាស់ការមួយបានបញ្ជាក់ថា ទូរស័ព្ទ Samsung Galaxy A5 (2016) និង A3 (2016) ត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 8 មករា ឆ្នាំក្រោយនេះនៅទី្វបអ៊ីរ៉ុប។ ចំនែកតម្លៃរបស់ Galaxy A3 (2016) គឺខ្ទង់ប្រហែល 329 អ៊ីរ៉ូ ចំនែក Galaxy A5 (2016) ប្រហែលជា 429 អ៊ីរ៉ូ។ យើងនៅមិនទាន់ដឹងថា តើ Galaxy A7 (2016) នឹងត្រូវប្រកាសនៅក្នុងពេលជាមួយគ្នាដែរឬយ៉ាងណានោះទេ?

 image

 image

ទាំង Galaxy A3 (2016) និង Galaxy A5 (2016) មានកម្រាស់ត្រឹមតែ 7.3mm កាមេរ៉ាមុខទំហំ 5MP និងកាមេរ៉ាខាងក្រោយទំហំ 13MP គ្រាន់តែខុសទំហំរូបរាងប៉ុណ្ណោះ។ A3 អាចមានទំហំ 4.7 អ៊ីងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល ចំនែក A5 អាចមានទំហំ 5.2 អ៊ីងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល។

 image

 image

Galaxy A3 មាន CPU Quad-Core ល្បឿន 1.5GHz អង្គចងចាំ RAM ទំហំ 1.5GB Storage 16 GB និងថ្មកម្លាំង 2300mAh ។ ចំនែក Galaxy A5 មាន CPU Octa-Core ល្បឿន 1.6GHz អង្គចងចាំ RAM ទំហំ 2GB Storage 16 GB និងថ្មកម្លាំង 2900mAh ។

ប្រភព៖ GalaxyClub