ព័ត៌មាន

Apple ដាក់ឱ្យដំណើរការ iOS 9.2 ជាផ្លូវការ

បន្ទាប់ពីបានធ្វើការតេស្តនូវ Version Beta ជាច្រើនសប្តាហ៍កន្លងមក ពេលនេះ iOS 9.2 ត្រូវបានក្រុមហ៊ុន Apple ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ។ វាអាចដំណើរការបាននៅលើ iPhones, iPads, iPod Touch ហើយប្រសិនបើអ្នកធ្វើការ Update នោះវាគឺមានទំហំត្រឹមតែ 300MB តែប៉ុណ្ណោះ (អាចខុសគ្នាទៅតាមឧបករណ៍ដែរ)។

image

image

iOS 9.2 បានធ្វើការ Fix Bugs មួយចំនួនដែលអ្នកជួបបញ្ហាពីជំនាន់មុន។ ហើយមួយវិញវិញមុខងារ Apple Music, News, Mail និង​ iBooks សុទ្ធតែបន្ថែមនូវ Functions ថ្មីៗជាច្រើនទៀត។ ចំនែក Siri វិញពេលនេះអាចទ្រទ្រង់បានភាសាអារ៉ាប់ប្រើប្រាស់ក្នុង Saudi Arabia និង​ United Arab Emirates ផងដែរ៕