ព័ត៌មាន

Samsung ទទួលបានប៉ាតង់ថ្មីក្នុងការប្រែក្លាយពីទូរស័ព្ទទៅជាកាមេរ៉ឌីជីថលដ៏អស្ចារ្យ

ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនវិវត្តន៍ខ្លួនខាងផ្នែកបច្ចេកវិទ្យា មិនត្រឹមតែបង្កើតនូវទូរស័ព្ទដែលអាចបត់បាននោះទេ ពេលនេះថែមទទួលបានសិទ្ធិប៉ាតង់ក្នុងការផលិតនូវទូរស័ព្ទដែលអាចប្រែខ្លួនទៅជាកាមេរ៉ាឌីជីថលដ៏ស្រស់ស្អាតបានថែមទៀតផង។

 image

បើមើលតាមការរចនារបស់វាគឺដំបូងជាជាកាមេរ៉ាធម្មតាដែលបំពាក់នៅលើទូរស័ព្ទធម្មតា តែបន្ទាប់មកបន្ថែមនូវ Optical Zoom និង​ Lens មួយជាន់ទៀត។ វាពិតជាអស្ចារ្យណាស់។ មួយវិញទៀត វាប្រើប្រាស់នូវ Lens ដែលលិបចូលដូចកាមេរ៉ាបាន ហើយប្រើប្រាស់ Shutter Key Button មួយសម្រាប់បញ្ជាការថតនេះ។

 image

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung តែងតែនាំមកនូវបច្ចេកវិទ្យាអស្ចារ្យជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយរឿងផលិតនូវផ្នែកកាមេរ៉ានេះជាទទួលបន្ទុករបស់ Samsung’s R&D Department ៕