ព័ត៌មាន

ក្រុមហ៊ុន Huawei ផ្ដល់ប្រូម៉ូសិនពិសេសផ្ទួនៗអបអរការប្រគុំតន្ត្រី JESSIE J បុណ្យណូអែល​ និងចូលឆ្នាំសកល

ក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី 3 ពិភពលោក Huawei ផ្ដល់ប្រូម៉ូសិនពិសេសផ្ទួនៗ​ ដើម្បីអបអរ​ការ​ប្រគុំ​តន្ត្រី JESSEI  J កាល​ពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2015 បុណ្យណូអែល និងចូលឆ្នាំសកលខាងមុខ។

 image

នៅក្នុងការប្រគុំតន្រ្តីដ៏គគ្រឹងគគ្រេងដែលមានការចូលរួមពីកំពូលតារាចម្រៀងរបស់​ចក្រភពអង់គ្លេស JESSEI J នៅកោះពេជ្រនេះ អតិជនមិនត្រឹមតែទទួលបានភាពរីករាយពីការសម្ដែងបទចម្រៀង​​លំដាប់​អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Huawei ស៊េរីថ្មីៗ​បំផុតជាច្រើន​គ្រឿង​ដូចជា៖ P8 max, P8 Gold, P8 Lite Gold, X2, Honor 6 Plus។

image

 image

លើសពីនេះ អតិថិជនក៏អាចទិញស្មាតហ្វូន Huawei ដែលមានដាក់លក់នៅក្នុងការប្រគុំតន្រ្តី ក្នុងតម្លៃពិសេស ដែលមានការថែមជូនរបស់ថែមយ៉ាងច្រើនប្រភេទផងដែរ។ របស់ថែម​អាច​មាន​ដូចជា៖ កាសប្លូធូស ដងសែលហ្វី Bluetooth Speaker ស្រោម មេម៉ូរីកាត កាតាប មួក អាវយឺត​ និងរបស់ថែមផ្សេងៗទៀត។

 image

image

ក្រៅពីប្រូម៉ូសិនពិសេសនៅក្នុងការប្រគុំតន្ត្រីនេះ ក្រុមហ៊ុនស្មាតហ្វូន Huawei ក៏បានផ្ដល់​ជូនប្រូម៉ូសិន​ពិសេសដើម្បីអបអរបុណ្យណូអែល និងចូលឆ្នាំសកលផងដែរ។ ហើយប្រូម៉ូសិននេះ ធ្វើឡើងចាប់​ពីថ្ងៃទី​នេះរហូតដល់ថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2015 ហើយអតិថិជនដែលទិញ ស្មាតហ្វូន Huawei មួយគ្រឿង នឹងទទួលបានតម្លៃពិសេស និងរបស់ថែម 4 យ៉ាងផ្សេងគ្នា តាមម៉ូដែលនីមួយៗ។

 image

គួរបញ្ជាក់ថាប្រូម៉ូសិនបុណ្យណូអែល និងចូលឆ្នាំសកលរបស់ Huawei មានតែនៅហាងទូរស័ព្ទនៅ​រាជធានីភ្នំពេញណាដែលមានបុគ្គលិកផ្នែកលក់របស់ Huawei និងនៅតាមហាងដែលមានស្ដង់ Huawei តែប៉ុណ្ណោះ។​