ព័ត៌មាន

ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវប្រើប្រាស់ប៊ិក Apple Pencil?

គូរខ្សែបន្ទាត់កម្រាស់ណាមួយក៏បានតាមចិត្តរបស់អ្នក

Apple Pencil បានប្រើប្រាស់នូវ Sensors សម្រាប់គ្រប់គ្រងទៅលើសំពាធនៃការសង្កត់ដើម្បីចង់បានកម្រាស់ខ្សែបន្ទាត់បែបណាមួយតាមតម្រូវការរបស់អ្នកប្រើប្រាស់។ នៅពេលដែលអ្នកបានកាន់ Apple Pencil ដើម្បីគូររូបនោះ អ្នកនឹងមានអារម្មណ៍រំភើបដោយអាចកែកុនកម្រាស់ខ្សែបន្ទាត់ (ស្តើង ឬក្រាស់) ទៅតាមចិត្តដែលអ្នកចង់បាន ពិសេសអ្នកអាចប្រើប្រាស់ជាមួយនឹង Tools ជាច្រើនទៀតសម្រាប់ជួយការងាររចនានេះ។

 image

ការបន្ថែមស្រមោលដ៏ស្រស់ស្អាត

ទោះបីជាអ្នកមិនជំនាញក្នុងការគូររូបក៏ដោយ ប៉ុន្តែ Apple Pencil បានបង្កើតជាមួយនឹង Sensors ដែលបំពាក់នៅចុងប៊ិកសម្រាប់គណនាការគូរស្រមោល និងលំងាកលម្អៀងមុំនៃការគូររបស់អ្នក។ នៅពេលអ្នកសរសេរអក្សរ ឬគូររូបវាពិតជាមានភាពស្រស់ស្អាត ព្រោះការប្រើប្រាស់ Apple Pencil មានភាពឆ្លាតវៃក្នុងការទំនាក់ទំនងជាមួយនឹង Multi-Touch ដែលអ្នកអាចធ្វើការដាក់បន្ថែមស្រមោលបែបណាក៏បានតាមរយៈឧបករណ៍ដ៏តូចច្រឡឹងមួយនេះ។

 image

ការសាកថ្មលឿនបំផុត ថាមពលថ្មកាន់បាន 12 ម៉ោង

គ្រាន់តែធ្វើការដកគម្របខាងលើរបស់ Apple Pencil នឹងមានដុយ Lightning Connector ដែលអ្នកអាចធ្វើការសាកថ្មតាមវិធីសាមញ្ញបំផុតគឺដោតភ្ជាប់ជាមួយនឹង iPad Pro ។ ដុយដោត Connector នេះត្រូវបានរចនាជាមួយនឹងរូបរាងតូចស្រស់ស្អាត ហើយអ្វីដែលកាន់តែពិសេសនោះគឺបញ្ជូលថ្មបានលឿនគ្មានគូប្រៀប។ គ្រាន់តែដោតរយៈពេល 15 វិនាទី អ្នកអាចប្រើប្រាស់ Apple Pencil បានរយៈពេល 30 នាទី។ ហើយប្រសិនបើបញ្ចូលថ្ម Apple Pencil ពេញ អ្នកអាចប្រើប្រាស់បានរយៈពេល 12 ម៉ោងសម្រាប់ធ្វើការគូរប្លង់ សរសេរអក្សរ ការកែប្រែរូបភាព ឬអ្វីដែលអស្ចារ្យជាច្រើនទៀតតាមចិត្តរបស់អ្នក។

 image

បទពិសោធន៍ថ្មី ជីវិតកាន់តែឆ្លាតវៃ

ប៊ិក Apple Pencil បានបង្កើតឡើងជាមួយនឹង Built-in Apps មួយចំនួនដែលអាចប្រើប្រាស់បានជាមួយនឹងកម្មវិធីជាច្រើនសម្បូរបែបរបស់ iPad តាមរយៈការទាញយកពី App Store ។ Apple Pencil ពិតជាបទពិសោធន៍ថ្មី ដែលធ្វើឱ្យជីវិតកាន់តែងាយស្រួលនឹងបង្កើននូវគំនិតច្នៃប្រឌិតថ្មី ក៏ដូចជាផលិតភាពការងារផងដែរ។