ព័ត៌មាន

Elite1 កំពូលស្មាតហ្វូនរបស់ LEAGOO រចនាឡើងជាមួយ រូបរាងល្អឥតខ្ចោះ សមត្ថភាពខ្លាំងគ្មានគូប្រៀប!

Elite 1 ជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតបំផុតរបស់ក្រុមហ៊ុន Leagoo ដែលទើបនឹងនាំចូលមកវាយលុកក្នុងទីផ្សារនៃប្រទេសកម្ពុជា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនដែលសរសើរគ្រប់ៗគ្នាថា “ទូរស័ព្ទស៊េរី Elite មិនត្រឹមតែស្រស់ស្អាត កញ្ចក់ភ្លឺច្បាស់ត្រជាក់ភ្នែក បច្ចេកវិទ្យាទំនើប ដំណើរការលឿនរហ័សទាន់ចិត្តនោះទេ ប៉ុន្តែវាថែមទាំងមានតម្លៃសមរម្យថែមទៀតផង”។

 image

ការរចនារូបរាងរបស់ទូរស័ព្ទ Elite 1 គឺពិតជាទាក់ទាញបំផុតជាមួយនឹងផ្ទៃខាងក្រោយដ៏ស្រស់ស្អាត រលើបរលោង និងរឹងមាំជាទីបំផុត។ បើគ្រាន់តែអ្នកបង្វិលទូរស័ព្ទដៃនេះមួយជុំ អ្នកនឹងមើលឃើញថា ពន្លឺផ្លេកៗ ចាំងចែងរត់ប្រដេញគ្នានៅលើផ្ទៃខាងក្រោយប្រៀបបីដូចជាពន្លឺគ្រាប់ពេជ្រតម្លៃមហាសាល។

 image

ចំនែកផ្ទៃកញ្ចក់អេក្រង់ផ្នែកខាងមុខវិញ គឺភ្លឺច្បាស់ចែងចាំង ត្រជាក់ភ្នែក និង Touchscreen ដែលដំណើរការលឿនរហ័សជាទីបំផុត។ ទូរស័ព្ទដៃ​ Elite 1 បំពាក់នូវកញ្ចក់ប្រភេទ Corning Gorilla Glass 3 ដែលមានភាពរឹងមាំជាមួយនឹងកញ្ចក់ការពារស្រទាប់ដល់ទៅ 7 ជាន់ធន់នឹងការធ្លាក់ជាយថហេតុ ឬស្នាមឆ្កូតនាៗ។ លោកអ្នកនឹងអស់ក្តីព្រួយបារម្មណ៍ហើយមានអារម្មណ៍កាន់តែកក់ក្តៅនៅពេលដែលបានកាន់ និងប្រើប្រាស់ទូរស័ព្ទដៃទំនើប Elite 1 ស៊េរីថ្មីនេះ។

 image

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ទូរស័ព្ទ Elite 1 បានប្រើប្រាស់នូវ Smart Button ដែលបំពាក់នូវមុខងារជាច្រើនស្របតាមអ្វីដែលអ្នកចង់បាន។ អ្នកអាចប្រើប្រាស់នូវ Smart Button ដ៏ឆ្លាតវៃនេះដើម្បីធ្វើការថតរូប ការលើកទូរស័ព្ទខល ឬការស្តាប់ចម្រៀង និងមុខងារជាច្រើនទៀតដែលធ្វើឱ្យលោកអ្នកពេញចិត្ត និងប្រើប្រាស់ក្នុងជម្រើសដ៏ឆ្លាតវៃជាទីបំផុត។

 image

ឱកាសពិសេស! ទិញទូរស័ព្ទដៃ Elite 1 ពេលនេះតម្លៃត្រឹមតែ $279 និងទទួលបាននូវកាដូបន្ថែមជាច្រើនទៀត។សម្រាប់ពត៌មានបន្ថែម ឬការកក់ទិញសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098398811 ឬ 0883708811 ៕