ព័ត៌មាន

OnePlus X Champagne edition ដាក់លក់ជាផ្លូវការនៅព្រឹកស្អែក

ស្មាតហ្វូន OnePlus  ត្រូវបានកែច្នៃបានម៉ូដែល OnePlus X Champagne edition  នឹងដាក់លក់ជាថ្មីម្តងទៀតនៅព្រឹកស្អែក។

ស្មាតហ្វូននេះនឹងចាប់ផ្តើមដាក់លក់នៅព្រឹកស្អែកថ្ងៃអង្គារ៍ម្តងទៀតជាមួយម៉ូដែល Edition។ OnePlus X Champagne បំពាក់អេក្រង់5 អ៊ីង ប្រភេទ AMOLED ដោយមានកម្រិតបង្ហាញ 1080 x 1920 ភិចសែល។ ស្មាតហ្វូននេះប្រើឈីប quad-core Snapdragon 80 របស់ Qualcomm មានល្បឿន 2.3 GHz។ លក្ខណៈពិសេសរបស់វាគឺប្តូរគែមស្រោបជុំវិញជាម៉ូដែលដែលមានព័ណ៌មាសដើម្បីន្ថែមជំ្រើសព័ណ៌តម្រូវអ្នកប្រើប្រាស់គ្រប់វ័យ។ 

imageimage

សម្រាប់ផ្ទុកទិន្ន័យ OnePlus X  ភ្ជាប់អង្គចងចាំទំហំ 3 GB និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB ថែមទាំងអាចថែមមេម៉ូរ៉ីក្រៅបានទំហំ 128GB លើកាត microSD។ សមត្ថភាពថតរូបគួរឱ្យកត់សម្គាល់ជាមួយកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។ ទូរស័ព្ទនេះប្រើជើងកាតចំនួនពីរ ព្រមទាំងប្រើថ្មដែលមានថាមពល 2525mAh។

imageimageimage

អត្ថបទដោយ៖លក្ខិណា

អាន៖ក្រុមហ៊ុន HUAWEI លក់ចេញស្មាតហ្វូនជាង 100 លានដើមក្នុងឆ្នាំ 2015

ប្រភព៖ OnePlus X