ព័ត៌មាន

Huawei វិនិយោគបន្តរក្នុងការផលិត GPU និង​ Memory Chips ផ្ទាល់ខ្លួន

ក្រុមហ៊ុន Huawei បានទទួលជោគជ័យរួចមកហើយក្នុងការប្រើប្រាស់នូវ Kirin Chipsets ប្រើប្រាស់នៅលើកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះ។ ពេលនេះ របាយការណ៍ថ្មីមួយទៀតបញ្ជាក់ថា ក្រុមហ៊ុនលំដាប់លេខ ៣ ពិភពលោកមួយនេះកំពុងតែវិនិយោគបន្តរក្នុងការផលិតនូវ GPU និងមេម៉ូរីផ្ទាល់ខ្លួន។

image

បច្ចុប្បន្ននេះ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei គឺប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android OS ដែលនៅពេលខាងមុខក្រុមហ៊ុនធំជាងគេបំផុតនៅចិនមួយនេះអាចនឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ KirinOS ។ ហេតុផលដែលពេលនេះនៅមិនទាន់ដាក់ឱ្យដំណើការប្រព័ន្ធប្រតិបត្តិការនេះព្រោះតែកម្មវិធី App សម្រាប់ប្រព័ន្ធប្រតិបត្តិការនេះនៅមិនទាន់មានសក្តិសមនឹងតម្រូវការទីផ្សារនៅពេលបច្ចុប្បន្ននេះ។

image

សម្រាប់កំពូលស្មាតហ្វូនបន្ទាប់របស់ក្រុមហ៊ុន Huawei គឺ​ Huawei P9 និង Huawei P9 Max ដែលអាចនឹងប្រើប្រាស់នូវ KirinOS, GPU, Memory Chip ផ្ទាល់ខ្លួន។ យើងនឹងរង់ចាំមើលរហូតទាល់តែដល់ខែមីនាឆ្នាំក្រោយ៕

ប្រភព៖ MyDrivers