ព័ត៌មាន

‘G Pad II 8.3 LTE’មានរូបរាងទាក់ទាញ ដាក់លក់នៅកូរ៉េខាងត្បូងថ្ងៃនេះ

ក្រុមហ៊ុន LG បានប្រកាសថេប្លេតរបស់ខ្លួនដែលប្រើ Android 5.1មានរួបរាងស្រដៀងទូរស័ព្ទ និងមានសមត្ថភាពអាចប្រកួតប្រជែងជាមួយ tablet របស់ក្រុមហ៊ុនផ្សេងៗទៀត។

‘G Pad II 8.3 LTE’ ជាថេប្លេតរបស់ក្រុមហ៊ុន LG មានទម្ងន់ត្រឹមតែ 366g ស្រាលងាយស្រួលកាន់ប្រើ ជាមួយនិងប្រព័ន្ធដំណើរការល្អ octa-core មានល្បឿន 1.5GHz រួមជាមួយ Qualcomm Snapdragon 615 បន្ថែមល្បឿន 1.0GHz ដែលជាហេតុធ្វើឱ្យល្បឿនប្រើប្រាស់កាន់តែលឿន។ 

ថេប្លេត នេះបំពាក់អេក្រង់ទូលាយទំហំ 8.3 អ៊ីង កម្រិតបង្ហាញធានាស្តង់ដារ1920 x 1200 WUXGA IPS ធ្វើឱ្យរូបភាពលើអេក្រង់ភ្លឺច្បាស់។ ជាមួយនឹងការភ្ជាប់ GPU ប្រភេទ Adreno 405 ដ៏ពេញនិយមរួមជាមួយអង្គផ្ទុកទិន្ន័យទំហំ 2GB​ និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB ហើយអាចថែមមេម៉ូរ៉ីក្រៅបានទំហំ 200GB ។

តើអ្នកចង់ថតរូបស្អាតៗមែនទេ? ថេប្លេតនេះអាចថតរូបបានក្នុងកម្រិតច្បាស់ដោយប្រើកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 2 ហើយថែមទាំងអាចថតវីដេអូបានក្នុងកម្រិតបង្ហាញ 1080p@30fps Full HD។ ក្រៅពីនេះ វាប្រើប្រព័ន្ធសម្លេងបង្កប់សម្រាប់បំពងឱ្យរងំ អ្នកអាចរីករាយជាមួយការស្តាប់កម្សន្តចម្រៀង មើលវីដេអូរយ៉ាងសប្បាយរីករាយ។ ប៉ុន្តែថ្មរបស់វាមិនអាចដោះចេញបានទេ ព្រោះក្រុមហ៊ុនបានផលិតថ្មដែលប្រើភ្ជាប់ផ្ទាល់ជាមួយថេប្លេតបំពេញថាមពលដោយសាកថ្ម ហើយមានថាមពល 800mAh។

 imageimage

ថេប្លេតនេះ នឹងត្រូវបានក្រុមហ៊ុនបញ្ចូនទៅលក់នៅកូរ៉េខាងត្បូងមុនគេចាប់ពីថ្ងៃនេះ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានប្រកាសតម្លៃជាផ្លូវការទេ។

imageimageimage

អត្ថបទដោយ៖លក្ខិណា

អាន៖CHINA MOBILE – “ខែមីនា ទូរស័ព្ទ SAMSUNG GALAXY S7 បង្ហាញខ្លួន, ខែមេសា ទូរស័ព្ទ IPHONE 7C បង្ហាញខ្លួន”

ប្រភព៖ ចិន