ព័ត៌មាន

ក្រុមហ៊ុន Huawei ចាប់ដៃគូរជាមួយក្រុមហ៊ុន Zopperដើម្បីរកទីផ្សារលក់កាន់តែធំ

មួយរយៈកាលចុងក្រោយ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានសម្រុកលើទីផ្សារលើពិភពលោកបានមួយចំនែកធំ ជាមួយនឹងសមត្ថភាពគួរឱ្យស្ញប់ស្ញែងក្រោយពីបានប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានចាប់ដៃគូរថ្មីជាមួយវ៉ិបសាយក្រុមហ៊ុន Zopper ដែលជាក្រុមហ៊ុនទំនាក់ទំនងទីផ្សារធំៗផ្នែកសម្ភារៈបរិក្ខាក្នុងផ្ទះធ្វើការយ៉ាងសកម្មដើម្បីពង្រីកទីផ្សាររបស់ខ្លួន។

ថ្មីៗនេះ ក្រុមហ៊ុនបានដាក់លក់ស្មាតហ្វូនថ្មីមួយប្រភេទទៀតនៅប្រទេសឥណ្ឌាដែលត្រូវបានគេហៅថា Huawei Honor។  សម្រាប់អតិថិជនដែលបានទិញ Huawei Honor តាមរយៈ វ៉ិបសាយក្រុមហ៊ុន Zopper នឹងត្រូវបានធានាទទួលខុសត្រូវលើការខូចខាតដោយទង្គិច និងចូលទឹកក្នុងរយៈពេលមួយឆ្នាំ។

image

យោងតាមសេចក្តីប្រកាសរបស់លោក Allen Wang អគ្គនាយករបស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសឥណ្ឌាបានឱ្យដឹងថា លោកពិតជាមានមោទនាភាពណាស់ដែលទទួលបានទីផ្សារលក់ចេញស្មាតហ្វូនត្រកូល Honor ក្នុងប្រទេសឥណ្ឌារួមមានដូចជា Honor 4X, Honor 6 Plus និង  Honor 7។ នេះជាលើកដំបូងហើយដែលក្រុមហ៊ុន Huawei បានចាប់ដៃលក់ផលិតផលជាមួយក្រុមហ៊ុន Zopper ដែលល្បីល្បាញក្នុងប្រទេសឥណ្ឌា​ ហើយក្រុមហ៊ុនសង្ឃឹមថា ទីផ្សារស្មាតហ្វូនរបស់ខ្លួនកាន់តែដុះដាលបន្ថែមទៀតក្នុងឆ្នាំ 2016។

សរុបមក សម្រាប់អតិថិជនដែលចាប់អារម្មណ៍ជាមួយស្មាតហ្វូនត្រកូល Honor ហើយទិញពីវ៉ិបសាយរបស់ក្រុមហ៊ុន​ Zopper នោះនឹងទទួលបានការធានាគុណភាពធ្លាក់ទង្គិច និងចូលទឹករយៈពេលមួយឆ្នាំពីក្រុមហ៊ុន។

 

អត្ថបទ៖ លក្ខិណា

អាន៖ CHINA MOBILE – “ខែមីនា ទូរស័ព្ទ SAMSUNG GALAXY S7 បង្ហាញខ្លួន, ខែមេសា ទូរស័ព្ទ IPHONE 7C បង្ហាញខ្លួន”

ប្រភព៖​Huawei