ក្រុមហ៊ុនងអេឡិចត្រូនិចសាមសុងលក់ទូរទស្សន៍បានជាង1ពាន់លានដុល្លានៅអាមេរិកខាង ជើងក្នុងខែតុលានេះ។ លោក យុនលី អនុប្រធាននៃពាណិជ្ជកម្មឧបករណ៍សោតទស្សន៍របស់ក្រុមហ៊ុនសាមសុង អេឡិចត្រូនិចបានមានប្រសាសន៍ថា៖«ការដែលក្រុមហ៊ុនអេឡិចត្រូនិចសាមសុងមានការលក់ប្រចាំខែដល់ទៅ 1 ពាន់លានដុល្លា នៅអាមេរិកខាងជើងដែលនេះបង្ហាញថា សាមសុង បាន ក្លាយជាម៉ាកទូរទស្សន៍ដែលផ្តល់ភាពជឿជាក់ពីអតិថិជនបំផុត។ »
ជាងនេះទៅទៀត ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចក៏ទទួលបានពានរង្វាន់ចំនួន2សម្រាប់ ផលិតដែលអតិថិជនពេញចិត្តជាងគេ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំJ.D. Power 2015 High-Definition Television (HDTV) Satisfaction ដែលបានស្ទង់មតិអតិថិជនជាង 3.750 នាក់ ដែលបានបញ្ជាទិញ HDTV ក្នុងរយៈពេល12ខែមកនេះ។ តាមការសិក្សាបានគត់សំគាល់ថា ក្រុមហ៊ុនសាមសុងជាក្រុមហ៊ុនដែលអតិថិជន ពេញចិត្តខ្លាំងជាងគេ នៅក្នុងរយៈពេល2ឆ្នាំជាប់ គ្នានេះសំរាប់ទូរទស្សន៍ប្រភេទ HDTV ទំហំ 50 អ៊ីង ធំជាង50 អ៊ីង និងតូចជាង 50 អ៊ីង។
យោងតាមក្រុម NPD ដែលជាក្រុមហ៊ុនព័ត៌មានពិភពលោកបានអោយដឹងថា ក្រុមហ៊ុន Samsung មានចំណែកទីផ្សារទូរទស្សន៍ 35.1% នៅក្នុងសហរដ្ឋអាមេរិកនិង 38.4% នៅក្នុងប្រទេសកាណាដា ដែលធ្វើឱ្យសាមសុងក្លាយជាអ្នកលក់ទូរទស្សន៍ដែលឈានមុខ គេនៅអាមេរិកខាងជើង។
ទូរទស្សន៍ SUHD បានផ្តល់ភាពភ្លឺច្បាស់ជាងមុនរហូតទៅដល់ 75 ដង នៃការបញ្ចេញពណ៌ រូបភាព និងទទួលបានពន្លឺភ្លឺជាងមុនដល់ទៅ 2.5 ដង លើសពីទូរទស្សន៍ធម្មតា។ វាបានផ្តល់នូវ កម្រិតច្បាស់នៃរូបភាពជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយបំផុតរបស់ Samsung។ គ្រប់ទូរទស្សន៍ SUHD សុទ្ធតែប្រើនូវប្រព័ន្ធ Tizen។ Tizen គឺប្រព័ន្ធប្រតិបត្តិការភ្ជាប់ជាមួយនឹងអ៊ីនធើណែត ដែលផ្តល់នូវកម្មវិធីប្រើប្រាស់ដ៏អស្ចារ្យ ។ នេះគឺជាការបន្ថែមនូវជម្រើសកម្សាន្តលើសពី អ្វីដែលអ្នករំពឹងទុក។ Tizen គឺជាកម្មវិធីដែលផ្តល់នូវការប្រើប្រាស់ដ៏ទូលំទូលាយដែលផ្តល់ ការភ្ជាប់ទំនាក់ទំនងឥតព្រំដែនជាមួយមនុស្សជុំវិញពិភពលោកតាមរយៈឧបករណ៍ដែលអាច ផ្តល់នូវការកម្សាន្តគ្រប់កាលៈទេសៈ។
ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com។