ព័ត៌មាន

មើលរូបរាងជាក់ស្តែងរបស់ឧបករណ៍ Rift ផ្នែកមួយក្រុមហ៊ុន Facebook

Oculus ជាក្រុមហ៊ុនតូចមួយដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Facebook ហើយគ្រោងនឹងដាក់ឧបករណ៍កំពូលរបស់ខ្លួនឱ្យអ្នកគាំទ្រកម្មង់ចាប់ពីថ្ងៃទី 06 ខែមក្ករានេះទៅ។ ឧបករណ៍នោះត្រូវបានគែហៅថា Rift។  Rift  នាំមកជាមួយសមត្ថភាពលេងហ្គេម និងលេងបានគ្នាច្រើនដូចជាហ្គេម EVE: Valkyrie។

 imageimage

Rift ជាឧបករណ៍ទំនើបដំបូងក្នុងឆ្នាំ 2016 របស់ក្រុមហ៊ុន​ Oculus នែមកជាមួយសមត្ថភាពប៉ះបញ្ជាគ្រប់គ្រងដោយដៃ ជាមួយនឹងការប្រើប្រាស់ចលនាដើម្បីគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព។ ខែកញ្ញាឆ្នាំ 2015 ក្រុមហ៊ុន  Oculus និងក្រុមហ៊ុនអេឡិចត្រូនិច Samsung Electronics Co Ltd បានបញ្ចេញ Gear VR មានតម្លៃ $99 ម្តងរួចមកហើយ។

imageimage

យោងតាមប្រភពព័ត៌មាន  RoadtoVR, “ បានបញ្ជាក់ថា លោក Palmer Luckey បានឡើងថ្លែងសន្ទរកថាស្តីពីការបង្ហាញឧបករណ៍របស់ខ្លួនថា” Oculus Rift នឹងបង្កើតអ្នកលេងហ្គេមតាមរដូវកាលនីមួយរាប់រយលាននាក់ជាមួយទិដ្ឋភាពត្រជាក់ភ្នែកដូចជួបផ្ទាល់”

 imageimage

អត្ថបទដោយ៖ លក្ខិណា

ប្រភព៖Oculus

អាន៖  SAMSUNG GALAXY A9 (2016) ដាក់លក់នៅលើអនឡាញហើយក្នុងតម្លៃ $490