ព័ត៌មាន

Huawei Honor 5X នឹងបង្ហាញខ្លួននៅអាមេរិចចុងខែនេះជាមួយនឹងតម្លៃខ្ទង់ $200

នៅក្នុងព្រឹត្តិការណ៍ CES កំពូលស្មាតហ្វូន Huawei Mate 8 បានក្លាយទៅជាការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនដែលកំពុងតែទន្ទឹងរង់ចាំ ប៉ុន្តែមនុស្សភាគច្រើនបានមើលរំលងពី Huawei Honor 5X ។ ពេលនេះលឺដំណឹងថ្មីមកថា ស្មាតហ្វូន  Huawei Honor 5X នឹងបង្ហាញខ្លួនក្នុងសហរដ្ឋអាមេរិចនៅចុងខែនេះជាមួយនឹងតម្លៃត្រឹមតែ $200 ដែលដាក់លក់នៅលើ Amazon, Newegg និង​HiHonor ។

image

Honor 5X មានរូបរាងរលើបរលោងសម្បកអាលុយមីញ៉ូម ទាក់ទាញភ្នែកជាទីបំផុត។ វាពិតជាមិនចាញ់ស្មាតហ្វូនលំដាប់កំពូលណានោះទេ។ វាមានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ 1080p កញ្ចក់ IPS LCD ។ Honor 5X ប្រើប្រាស់នូវ EMUI 3.1 នៅលើ Android 5.1 Lollipop ហើយថែមទាំងប្រើប្រាស់នូវ Snapdragon 615 អង្គចងចាំ 2GB RAM និង Storage ទំហំ 16GB ជាមួយនឹងរន្ធបន្ថែម microSD កាតទំហំ 128GB ។

image

កាមេរ៉ាខាងក្រោយមានទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ 5X មាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌មាស ពណ៌ប្រផេះ និងពណ៌ទឹកប្រាក់ ហើយថែមទាំងមាន Fingerprint Reader ថែមទៀតផង។ 5X ប្រើប្រាស់ស៊ីមពីរ និងទ្រទ្រង់ LTE ផងដែរ៕