ព័ត៌មាន

Huawei Mate 8 ស្មាតហ្វូនដើមឆ្នាំដំបូងគេដែលមានរាងគួរឱ្យទាក់ទាញ

ក្រុ​មហ៊ុន Huawei ត្រៀមខ្លួននាំស្មាតហ្វូន Mate 8 ចូលរួមលើវេទិការអន្តរជាតិ CES 2016 ខាងមុខ។ ក្រោយពីបង្ហាញរួចក្រុមហ៊ុននឹងដាក់លក់ស្មាតហ្វូននេះតាមបណ្តាប្រទេសនៅអ៊ឺរ៉ុប ចិនខាងត្បូង អាហ្វិកខាងត្បូង មិចស៊ិចកូ ដំបូងគេ។

Mate 8 មានរូបរាងទាក់ទាញជាមួយសមត្ថភាពប្រកួតប្រជែងខ្ពស់ជាមួយស្មាតហ្វូនល្បីៗផ្សេៗទៀត។​  Mate 8 បំពាក់អេក្រង់ទំហំ 6-អ៊ីងប្រភេទ  Full HD (1920 x 1080 ភិចសែល) IPS មានដំណើរការឈីប​ Kirin 950 ។ ផ្នែកភ្ជាប់ខាងក្នុងជាមួយ octa-core Kirin 950 SoC ភ្ជាប់អង្គចងចាំទំហំ 3GB/4GB (Ram)។

imageimage

ផ្នែកកាមេរ៉ា​ ក្រុមហ៊ុនបានជ្រើសរើសសេនស័រ IMX298 ដែលផលិតឡើងដោយក្រុមហ៊ុន Sony មកប្រើជាមួយកាមេរ៉ាក្រោយទំហំ16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។ ជាពិសេសបន្ថែមទៀតនោះ​ ស្មាតហ្វូននេះប្រើថ្មដែលមានថាមពល 4000 mAh សាកម្តងប្រើបានពេញមួយថ្ងៃ។

imageimage

លើវេទិការ CES 2016 នេះ​ Mate 8 នឹងនាំមុខទីផ្សារស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei ជាមួយសមត្ថភាពប្រកួតប្រជែងជាមួយស្មាតហ្វូននានា។

imageimage

 

អត្ថបទ៖ លក្ខិណា

អាន៖  HUAWEI HONOR 5X នឹងបង្ហាញខ្លួននៅអាមេរិចចុងខែនេះជាមួយនឹងតម្លៃខ្ទង់ $200

ប្រភព៖ Huawei