ព័ត៌មាន

កាសគ្រាប់មិនប្រើខ្សែរកំពុងផលិតយ៉ាងសកម្មពីក្រុមហ៊ុន Apple

 ក្រុមហ៊ុន Apple កំពុងតែធ្វើការផលិតយ៉ាងសកម្មលើកាសប្រើ wireless ថ្មី ដែលការប្រើប្រាស់របស់វាកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយ iPhone  ជាងមុន។

យោងតាមរបាយការណ៍បញ្ជាក់ពី 9to5Macបានឱ្យដឹងថាក្រុមហ៊ុន Apple និងក្រុមការងារ Beats កំពុងតែមានភាពមមាញឹកជាមួយគ្រាបកាសពីគ្រាប់ដែលជាគូនឹងគ្នា។ វាជាកាសទំនើបប្រើ wireless Bluetooth ផលិតសម្រាប់ប្រើជាមួយស្មាតហ្វូន iPhone 7។

ទោះបីជាយ៉ាងណា វាកំពុងស្ថិតក្នុងដំណាក់កាលផលិត ប៉ុណ្នោះ។ កាសនេះ  EarPods អាចផលិតរួចរាល់ដំណាលខ្សែសាកភ្លើង​ របស់ស្មាតហ្វូន។ កាន់តែគួឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ កាសនេះផលិតមកមានប្រអប់ស្រោបគួរជាទីស្រលាញ់។​ សូមបញ្ជាក់ថា ប៉ាតង់កាសនេះបានបំពេញដាក់រួចរាល់ចំនួនបីខែរួចមកហើយ។ ប៉ុន្តែពិនិត្យឱ្យជាក់ កាសនេះដូចជាស្រដៀងជាមួយកាស Motorola ដែលមានឈ្មោះថា Moto Hint ឬ Bragi Dash

 image

ដូច្នេះ កាសនេះនឹងអាចភ្ជាប់គ្នាដោយមានលក្ខណៈដាច់ដោយឡែកដោយមិនចាំបាច់ភ្ជាប់គ្នា ហើយកាន់តែពិសេសការកម្សន្ត និងការនិយាយទូស័ព្ទកាន់តែងាយស្រួល។

 imageimage

អត្ថបទដោយ៖ លក្ខិណា

អានអត្ថបទ៖ និស្សិតកម្ពុជាមានមោទភាពដែលបំរើការនៅក្រុមហ៊ុនសាមសុង

ប្រភព៖ Apple