ព័ត៌មាន

Facebook កំពុងតែដាក់ Messenger ប្រើបានជាមួយ Mac

image

យោងតាមរូបភាពបែកធ្លាយមួយសន្លឹកបញ្ជាក់ពី Mac​ ប្រើកម្មវិធី Messenger។ រូបនេះបញ្ជាក់ថា ក្រុមហ៊ុន Facebook កំពុងតែដាក់ Messenger ឱ្យមានដំណើរការលើ Mac។

រូបភាពមួយសន្លឹកបញ្ជាក់ពីការសាកល្បង Messenger លើ Mac។ របាយការណ៍សរសេរលើរូបថតនោះបានបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុន Facebook កំពុងធ្វើការលើ Facebook Messenger  សម្រាប់  Mac យ៉ាងមម៉ាញឹក។ មើលលើផ្ទាំង Mac នឹងឃើញលោហ្គូ Messenger និងអក្សរ Messenger លើ menu bar។ ម៉្យាងទៀត គេសង្គេតឃើញ Tool ជាច្រើនទៀតដូចជា៖ Recent, Groups, People និង  Settings។ Tool ទាំងនេះភ្ជាប់ការប្រើប្រាស់ពី Messenger ដើរលើកម្មវិធីទូរស័ព្ទ  iOS ផងដែរ ។

 image

 

ក្រៅពីនោះ ក្រុមហ៊ុន Facebook ក៏បានឱ្យដឹងថា  “ មកទល់ខែវិច្ឆិកា ឆ្នាំមុនមានអ្នកប្រើប្រាស់ Facebook Messenger រហូតដល់ចំនួន  500 រយលាននាក់។

 

អត្ថបទដោយ៖ លក្ខិណា

អានអត្ថបទ៖ កាសគ្រាប់មិនប្រើខ្សែរកំពុងផលិតយ៉ាងសកម្មពីក្រុមហ៊ុន APPLE

 

ប្រភព៖ ចច៉ាមអារា់ម