ព័ត៌មាន

ក្រុមហ៊ុន Samsung នឹងបង្ហាញកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម្តង 3 ម៉ូដែលក្នុងព្រឹត្តិការណ៍ MWC 2016

បន្ទាប់ពីមានការបង្ហោះរូបភាពបែកធ្លាយ និងការ Render នូវវីដេអូជាច្រើនដែលទាក់ទងនឹងស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ត្រកូល Galaxy ពេលនេះ ក្រុមហ៊ុន​ Samsung ដែលជាក្រុមហ៊ុនយក្សលំដាប់ពិភពលោកកំពុងត្រៀមខ្លួនក្នុងការបង្ហាញនូវកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម្តងដល់ទៅ 3 ម៉ូដែលផ្សេងគ្នាគឺ Samsung Galaxy S7, S7 Edge និង S7 Edge+ ។

image

កំពូលស្មាតហ្វូនទាំង 3 ស៊េរីនេះអាចនឹងបំពាកនូវ Snapdragon 820, Exynos អង្គចងចាំទំហំ 4GB និងកាមេរ៉ា Britecell 12MP ។ ប៉ុន្តែត្រកូល Samsung Galaxy S7+ មិនទាន់មានពត៌មានណាបញ្ជាក់នៅឡើយទេ។ យើងនឹងរង់ចាំមើលនៅក្នុងព្រឹត្តិការណ៍ Mobile World Congress ទាំងអស់គ្នា៕