ព័ត៌មាន

ស្មាតហ្វូន​ Galaxy J5(2016) ល្បីថា “សមត្ថភាពខ្លាំងទៅលើល្បឿនក្រាហ្វិក 3D ធំៗ”

ពេលនេះ ក្រុមហ៊ុន Samsung គ្រោងនឹងបង្ហាញនូវវត្តមានស្មាតហ្វូនស៊េរីថ្មី Galaxy J5(2016) ដែលមានអេក្រង់ទំហំ 5.2 អ៊ីងដែលមានសមត្ថភាពខ្លាំងក្នុងការដំណើការទៅលើកម្មវិធីធំៗដែលមានក្រាហ្វិក 3D ឬការលេងហ្គេមដ៏មានប្រសិទ្ធិភាពបំផុត។

image

តាមរយៈរបាយការណ៍ពី GFXBench បានបញ្ជាក់ថា ស្មាតហ្វូននេះមានកម្រិតភាពច្បាស់ 720p កាមេរ៉ខាងក្រោយទំហំ 13MP ភ្ជាប់ជាមួយនឹងភ្លើង LED និងកាមេរ៉ាមុខទំហំ 5MP អង្គចងចាំទំហំ 2GB និង Storage ទំហំ 16GB ។

image

លើសពីនេះទៀត ស្មាតហ្វូននេះបានភ្ជាប់ជាមួយនឹងអង្គប្រតិបត្តិការ Qualcomm Snapdragon 410 Chipset ដែលមានល្បឿន 1.2GHz (Quad-Core Cortex-A53CPU ) និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop ៕