ព័ត៌មាន

ថ្ងៃនេះ Samsung Gear S2 បីប្រភេទបង្ហាញខ្លួនជាផ្លូវការនៅឥណ្ឌា

ក្រុមហ៊ុន Samsung បានដាក់បង្ហាញស្មាតនាឡិការដៃរបស់ខ្លួននៅប្រទេសឥណ្ឌា ដែលត្រូវបានគេស្គាល់ថា​  Gear S2 នាឡិការទំនើបសម័យថ្មីទើបតែផលិតរួច។

 

ឆ្នាំមុន ក្រុមហ៊ុន Samsung បានដាក់លក់នាឡិការដៃរបស់ខ្លួនតាមបណ្តាប្រទេសជាច្រើន។ សម្រាប់ឆ្នាំនេះក្រុមហ៊ុន Samsung ក៏បានផ្សព្វផ្សាយយ៉ាងខ្លាំងពី Samsung Gear S2។ វាជានាឡិការដៃដ៏ស្រស់ស្អាតបំពាក់អេក្រង់ទំហំ 1.2 មុខអេក្រង់មានរាងមូល។ ក្រលេកភ្លាមឃើញអេក្រង់ភ្លឺទាក់ភ្នែកដោយមានកម្រិតបង្ហាញ 360 x 360  ភិចសែល ប្រើអេក្រង់ប្រភេទ Super AMOLED។ កាន់តែពិសេស វាមានដង់ស៊ីតេ 302ppi ទោះបីជាភ្នែកអ្នកមិនសូវភ្លឺក៏អាចមើលឃើញច្បាស់។ កញ្ចក់របស់វារឹងមាំ ដោយសារកញ្ចក់  Corning Gorilla Glass 3 ការពារ។

 image

ស្មាតនាឡិការនេះមានដំណើរការដោយឈីប Samsung Exynos 3250 ដែលប្រើ dual-core មានល្បឿន  1GHz ប្រើ Ram ទំហំ 512MB និង Ram ក្នុងម៉ាស៊ីនទំហំ 4GB។ ក្រុមហ៊ុនបង្ហាញ Gear S2 បីប្រភេទនៅឥណ្ឌា Gear S2, Gear S2 Classic  និង Gear S2 3G។

image

 

 

អត្ថបទ៖ លក្ខិណា

ប្រភព៖ Samsung