ព័ត៌មាន

iPhone 7 បន្ថែមគុណភាពការពារកត្តាជ្រាបទឹកជាមួយរូបរាងគួរឱ្យចង់កាន់ប្រើ

iPhone 7 របស់ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញក្នុងឆ្នាំ 2016 នេះ វាជាដំណឹងដ៏ល្អសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Apple គ្រប់រូបដែលកំពុងទន្ទឹងរង់ចាំទិញប្រើប្រាស់។

តើ iPhone 7 នឹងនាំមកនូវសមត្ថភាពអ្វីខ្លះនោះ?

iPhone 7 នឹងនាំមកជាមួយ flagship ថ្មី បន្ថែមគុណភាពកាមេរ៉ាថតរូបកាន់តែខ្លាំង។ ការរចនារូបរាងរបស់វាទៀតសោតនឹងមានលក្ខណៈខុសប្លែកពីស្មាតហ្វូនជំនាន់មុន ដូចជាប្រើកាស D-jack ថ្មី  និងប្រើស៊ីមកាតប្រភេទ eSIM។ ស្មាតហ្វូននេះត្រូវបានផលិត និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ជាពិសេសបច្ចេកវិទ្យាថ្មីដែលត្រូវបានបន្ថែមដើម្បីការពារស្មាតហ្វូនពីការជ្រាបទឹក។ 

 image

សម្រាប់ពាក្យចច៉ាមអារាមពីមុនបានលើកឡើងថា iPhone 7 នឹងមានអេក្រង់កាន់តែធំ បំពាក់អេក្រង់កោង  ប្រើ Touch ID ការពារ អេក្រង់របស់វាផលិតពីកញ្ចក់ភ្លឺចែងចាំង…។ ទោះជាយ៉ាងនេះក្តី មិនទាន់មានព័ត៌មានផ្លូវការណាមួយចេញមកអះអាងពីលក្ខណៈទាំងនេះឡើយ។

imageimage

ប៉ុន្តែអ្វីដែលច្បាស់នោះគឺ iPhone នឹងមានល្បឿនលឿនងាយស្រួលប្រើប្រាស់ជាងមុន ដោយភ្ជាប់ជាមួយប្រព័ន្ធឈីប A10 និងបន្ថែមជាមួយ M10 motion co- បូករួមជាមួយអង្គផ្ទុកទិន្ន័យទំហំ 2GB  (RAM)។

imageimage

 

អត្ថបទ៖ លក្ខិណា

ទាញយកដោយឥតគិតថ្លៃ៖

http://www.phonecity.com.kh/download/