ព័ត៌មាន

ទូរស័ព្ទ Huawei Honor 5X គ្រោងនឹងបង្ហាញខ្លួននៅទ្វីបអ៊ឺរ៉ុបនៅថ្ងៃទី 4 កុម្ភៈ សប្តាហ៍ក្រោយនេះ!

ថ្មីៗនេះ ពត៌មានថ្មីរបស់ចិនបញ្ជាក់ថា ក្រុមហ៊ុនយក្ស Huawei ធំបំផុតរបស់ប្រទេសចិនគ្រោងនឹងយកនូវទូរស័ព្ទ Huawei Honor 5X បង្ហាញនៅទ្វីបអ៊ឺរ៉ុបនៅក្នុងខែកុម្ភៈ ថ្ងៃទី ៤​ សប្តាហ៍ក្រោយនេះ។ ការទិញទូរស័ព្ទនៅលើ Huawei Store ពេលនេះលក់នៅចក្រភពអង់គ្លេស អាឡឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ បិលស្សិច ហូឡង់ ប៉ូទុយហ្គាល់ និងស្វីស្សើរឡែន។

image

Honor 5X មានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ 1080 p Touchscreen កាមេរ៉ាខាងក្រោយទំហំ 13MP ភ្ជាប់ជាមួយនឹងភ្លើង LED Flash និងកាមេរ៉ាខាងមុខ 5MP Selfie Snapper ។ លើសពីនេះទៀត វាភ្ជាប់ជាមួយនឹង Qualcomm’s Snapdragon 615 Chipset អង្គចងចាំទំហំ 2GB ឬ 3GB អង្គផ្ទុកទិន្នន័យទំហំ 16GB ថ្មដែលមានកម្លាំងថាមពល 3,000 mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop ៕