ព័ត៌មាន

កាន់តែអស្ចារ្យ iPhone 7 នឹងប្រើសម្បកសេរាមិច

ព័ត៌មានពីប្រទេសកូរ៉េបានស្ងាត់ ពេលនេះមានព័ត៌មានចេញពីប្រទេសចិនម្តងនិយាយពីលក្ខណៈថ្មីរបស់ iPhone 7។ តើការរចនានោះ មានបន្ថែមបន្ថយមុខងារអ្វីខ្លះទៅ?

ប្រភពព័ត៌មានពីចិនបានបញ្ជាក់ថា iPhone 7 នឹងមិនមានភ្ជាប់រន្ធដោតកាស3.5mm ហើយវានឹងត្រូវបានរចនាបែបថ្មី ប៉ុន្តែវាមានល្បឿនប៉ះបញ្ជា Touch ID លឿនជាងមុន។ លក្ខណៈពិសេសមួយទៀត វានឹងនាំមកជាមួយគុណភាពប៉ះបញ្ជាថ្មីប្រភេទ 3D Touch។

image

ចំណុចផ្លាស់ប្តូរពិសេសមួយទៀតនោះ វានឹងត្រូវបានគេប្រើគម្រប់ប្រភេទសេរាមិចជំនួសគម្រប iPhone ចាស់  ជាមួយអេក្រង់ដ៏ល្បីល្បាញ Super AMOLED ព្រោះក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា ខ្លួននឹងប្រើអេក្រង់នេះរហូតដល់ដើមឆ្នាំ 2018។ លើសពីនេះ iPhone 7 នឹងប្រើស៊ុមថ្មីចេញរូបរាងកាន់តែទាក់ទាញ។

image

ចំណែកឯផ្នែកកាមេរ៉ា វានឹងត្រូវបានភ្ជាប់ាកមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល រួមទាំងប្រើថ្មសាកបានឆាប់ពេញជាងស្មាតហ្វូនមុន និងធន់ទឹកថែមទៀតផង។

 

អត្ថបទ៖លិណា

អានអត្ថបទ៖ ប្រទេសឥណ្ឌទីផ្សារស្មាតលក់ស្មាតហ្វូនលំដាប់លេខពីរលើលោក