ព័ត៌មាន

MYTEB PRO Gold រូបរាងស្រស់ស្អាត រឹងមាំ តម្លៃពិសេសត្រឹមតែ $139 ប៉ុណ្ណោះ!

សម្រាប់លោកអ្នកដែលកំពុងតែស្វែងរកនូវថេប្លេតដែលមានភាពរឹងមាំ រូបរាងស្រស់ស្អាត សមត្ថភាពខ្លាំងនិងស៊េរីថ្មីបំផុតនោះ សូមក្រឡេកមកមើលនូវថេប្លេត MYTEB PRO Gold ពណ៌មាសដែលជាផលិតផលថ្មីដែលទើបនឹងនាំចូលមកក្នុងទីផ្សាររបស់ប្រទេសកម្ពុជា និងបានដាក់លក់នៅក្នុងហាងលក់ទូរស័ព្ទទំនើបជាច្រើនកន្លែងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនាៗ។

image

MYTEB PRO Gold ត្រូវបានរចនារូបរាងយ៉ាងស្រស់ស្អាតបំផុត ជាមួយនឹងអេក្រង់ទំហំ 9.6 អ៊ីងកញ្ចក់ប្រភេទគ្រីស្តាល់សម្រាប់ទស្សនាវីដេអូ ការកម្សាន្តនាៗ ការលេងហ្គេមដែលគ្មានដែនកំណត់ និងផ្តល់នូវក្តីរីករាយជាទីបំផុត។ បើគ្រាន់តែក្រឡេកមើល MYTEB PRO Gold ភ្លាមគឺពិតជាទាក់ទាញជាមួយនឹងរូបរាងយ៉ាងល្អឥតខ្ចោះដែលអាចយកតាមខ្លួនបានគ្រប់ទីកន្លែង។

image

image

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ MYTEB PRO Gold បំពាក់នូវ CPU ម៉ូដែល MediaTek របស់តៃវ៉ាន់ដល់ទៅ 4 គ្រាប់ដែលមានល្បឿនលឿន 1.3GHz ដែលអាចដំណើរការកម្មវិធីធំៗ និងហ្គេមដែលមានក្រាហ្វិកធំដោយគ្មានបញ្ហា។ លើសពីនេះទៀត វាមានអង្គផ្ទុកទិន្នន័យទំហំ 16GB សម្រាប់រក្សាទុកបទចម្រៀង វីដេអូ កម្មវិធី ហ្គេម និងឯកសារជាច្រើនទៀតបានដោយស៊េរី។

image

MYTEB PRO Gold បំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 5MP និងកាមេរ៉ាខាងមុខ 2MP សម្រាប់ការថតរូបច្បាស់ល្អ ឬការប្រើប្រាស់វីដេអូខលដែលកំពុងតែពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ ថេប្លេតនេះបំពាក់នូវថ្មដែលមានថាមពលខ្លាំងដល់ទៅ 3500mAh ដែលអាចប្រើប្រាស់បានរយៈពេលពេញមួយថ្ងៃដោយគ្មានបារម្ភនោះទេ។ វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop និងបំពាក់នូវមុខងារ WiFi B/G/N Internet ក៏ដូចជា Bluetooth ជាដើម។

image

ទំនាក់ទំនងទិញចាប់ពីពេលនេះតទៅជាមួយនឹងតម្លៃពិសេសត្រឹមតែ $139 តែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន។ សម្រាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ 098 398811 ឬចូលទៅក្នុងគេហទំព័រ www.leagoocambodia.com ឬអាចឆែកមើលនៅក្នុងទំព័រ Facebook តាមរយៈតំណរwww.facebook.com/leagoo.cambodia ៕